• 2023-06-22 07:23:13
  • ព័ត៌មាន

ជំនាញខ្លី តែ​អាច​រកលុយបានច្រើន រៀន​តាម​អនឡាញ​ឥតគិតថ្លៃ​ជំនាញ Digital Makerting

  • 2023-06-22 07:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្តន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​យុគសម័យ​ឌីជីថល បាន​ឈាន​ដល់​ចំណុច​មួយ​ដែល យើង​មាន​ត្រឹម​ផលិតផល សេវាកម្ម​ល្អ​តែ​មួយ​មុខ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​របៀប​បញ្ជូន​ផលិតផល ឬសេវាកម្ម​ទាំង​នោះ​ទៅ​ឲ្យ​ដល់​ដៃ​អតិថិជន​ថែម​ទៀត។ និយាយ​ដល់​ចំណុច​នេះ គឺ​ពិត​ជា​មិន​អាច​ទាត់​ចោល​បាន នូវ​ទម្រង់​បណ្ដាញសង្គម​នានា គឺ​យុទ្ធសាស្ត្រ និង​របៀប​ធ្វើ​ទីផ្សារ​លើ​បណ្ដាញ​សង្គម ឬ​ហៅ​ថា Digital Marketing។

បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​សម័យ​ឌីជីថល មជ្ឍមណ្ឌល ៤.០ សហការ​ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល” តាម​អនឡាញ​ដោយ​ឥតគិតថ្លៃ។ ធ្វើ​បែប​នេះ គឺ​ដើម្បីចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថលសំដៅជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា​ផង។ ចំណុច​គោលសំខាន់​ៗ ដែល​ប្រិយមិត្ត​នឹង​បាន​ពី​វគ្គ​នេះមាន៖

  • សេចក្ដីផ្ដើមអំពីការធ្វើទីផ្សារ
  • ការសិក្សាអំពីទីផ្សារ (Market Research)
  • ការសរសេរ និងរចនារូបភាពសម្រាប់ផ្សាយពាណិជ្ជកម្ម (Copy Writing)
  • ការធ្វើទីផ្សារតាមរយៈបណ្ដាញហ្វេសប៊ុក (Facebook Marketing)
  • ការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរក (Search Engine Optimization)
  • ការធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិក (Email Marketing)
  • ការធ្វើទីផ្សារតាមរយៈយូធ្យូប (YouTube Marketing)
  • ការធ្វើទីផ្សារតាមរយៈបណ្ដាញអុីនស្តារក្រាម (Instagram Marketing)
  • យុទ្ធសាស្រ្តទំនាក់ទំនង​ (Communication Strategy)។

ការសិក្សា មាន​រយៈពេល ៣ សប្ដាហ៍ រៀងរាល់ថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ​ (២៦​ ម៉ោង)។ បើក​ទទួល​ពាក្យចូល​រៀន​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ២៣ នេះ​តទៅ។ ការ​សិក្សា​ផ្លូវការ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍ទី ២៤ មិថុនា​នេះ​។ សូម​ចុច​ទី​នេះ ដើម​ទាញ​យក​ឯកសារដាក់ពាក្យ!!!

អត្ថបទ៖ ទារិកា

មតិយោបល់