• 2023-06-14 08:42:16
  • ព័ត៌មាន

CEO ក្រុមហ៊ុន Twitter ថានឹងធ្វើឱ្យបណ្តាញសង្គមមួយនេះ ក្លាយជាប្រភពព័ត៌មានពិត​ របស់ពិភពលោក

  • 2023-06-14 08:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Linda Yaccarino និយាយថាគោលដៅរបស់ Twitter គឺដើម្បីក្លាយជា ប្រភពព័ត៌មាន ពិតប្រាកដ អាចជឿទុកចិត្តបាន របស់ពិភពលោក ដែលនេះជាអ្វីដែលអ្នកស្រី បានថ្លែងទៅកាន់បុគ្គលិករបស់ Twitter ក្នុងនាមជា CEO។

CEO ថ្មីរបស់ Twitter អ្នកស្រី Linda Yaccarino បាន ផ្ញើ Email ដំបូងរបស់អ្នកស្រីទៅកាន់បុគ្គលិក Twitter ដែលមានចំណងជើងថា "Building Twitter 2.0 Together" ។ លោកស្រី បានសរសេរថា “ពីការរុករកអវកាសដល់យានជំនិះអគ្គិសនី Elon Musk ដឹងថាវិស័យទាំងនេះត្រូវការការផ្លាស់ប្តូរ ដូច្នេះលោកបានធ្វើវា”។ លោកស្រីបន្តថា "នាពេលថ្មីៗនេះ វាកាន់តែច្បាស់ថា Twitter ត្រូវការការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅមុខ តាមរយៈការផ្លាស់ប្តូរព័ត៌មានដែលមិនពិត និងការសន្ទនាបើកចំហអំពីអ្វីដែលសំខាន់បំផុតសម្រាប់យើង”។

លោកស្រី Yaccarino ធ្លាប់បានបម្រើការងារនៅក្នុងវិស័យផ្សាយពាណិជ្ជកម្មយូរមកហើយ ដោយធ្លាប់បានដឹកនាំការលក់ផ្សាយពាណិជ្ជកម្ម សម្រាប់ NBCUniversal ។ ដោយឡែក លោក Elon Musk បាននិយាយថា លោកនឹងបន្តមើលការខុសត្រូវលើផលិតផល និងក្រុមវិស្វករ software របស់ Twitter ខណៈពេលដែលលោកស្រី Yaccarino នឹងដឹកនាំអ្វីៗផ្សេងទៀត។ ភារកិច្ចចម្បងរបស់លោកស្រី គឺការកសាងឡើងវិញនូវអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Twitter ដែលបានដួលរលំចាប់តាំងពី Elon Musk ចូលកាន់តំណែង៕

អត្ថបទ ៖ សង្ហា

មតិយោបល់