• 2023-06-13 07:23:31
  • ព័ត៌មាន

Samsung សហការជាមួយ Google កែសម្រួល Apps តម្រូវអេក្រង់ទូរស័ព្ទបត់ Galaxy Z Flip 5

  • 2023-06-13 07:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung កំពុងសហការជាមួយក្រុមហ៊ុន Google ដើម្បីកែសម្រួលកម្មវិធី App តម្រូវអេក្រង់ទូរស័ព្ទបត់ Samsung Galaxy Z Flip 5។

អេក្រង់ទូរស័ព្ទ Galaxy Z Flip 5 ផ្នែកខាងក្រៅនឹងអាចបើកដំណើរការកម្មវិធីរបស់ Google ដូចជា Google Maps Google Messages និងកម្មវិធី YouTube។ Samsung ក៏កំពុងធ្វើការអភិវឌ្ឍន៍និងកែប្រើទៅលើកម្មវិធីដើមរបស់ខ្លួន ដើម្បីអាចឱ្យកម្មវិធីទាំងនោះដំណើរបាននៅលើអេក្រង់ផ្នែកខាងក្រៅរបស់ Galaxy Z Flip 5។ ដូចនេះអ្នកប្រើអាចបើ់កដំណើរការកម្មវិធី ដើម្បីផ្ញើសារ ស្វែករកទីតាំងណាមួយនៅក្នុងកម្មវិធី Maps និងអាចមើលវីដេអូ នៅលើ YouTube តាមអេក្រង់ផ្នែកខាងក្រៅរបស់ Galaxy Z Flip 5។

អេក្រង់ផ្នែកខាងក្រៅរបស់ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Flip 5 នឹងមានទំហំធំជាងស៊េរីមុន្ៗ ពោលគឺ ៣,៤ អ៊ីង ដោយម៉ូដែលចាស់ៗមានទំហំត្រឹម ១,៩ អ៊ីងប៉ុណ្ណោះ។ គេរំពឹងថា កម្មវិធីដទៃផ្សេងទៀត នឹងអាចដំណើរការនៅលើអេក្រង់ផ្នែកខាងក្រៅរបស់ទូរស័ព្ទបត់មួយនេះ បាននៅពេលអនាគត។ ដោយឡែកទូរស័ព្ទអេក្រង់បត់ Motorola Razr Plus អាចដំណើរការកម្មវិធីទូទៅបានសឹងតែទៅអស់ នៅលើអេក្រង់ផ្នែកខាងក្រៅរបស់វា ដោយមិនចាំបាច់ធ្វើការកែសម្រួលទៅលើកម្មវិធី Apps ដើម្បីតម្រូវតាមអេក្រង់ឡើយ៕

អត្ថបទ ៖ សង្ហា

មតិយោបល់