- 2023-06-08 04:09:02
- ផលិតផលថ្មី
ថ្មីចែសតែម្តង! Honda Elevate 2024 ទើបបង្ហាញខ្លួនក្តៅៗ ជាឡាន SUV ធុនកណ្តាលមួយទៀតបន្ទាប់ពី HR-V និង ZR-V
- 2023-06-08 04:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីចែសតែម្តង! Honda Elevate 2024 ទើបបង្ហាញខ្លួនក្តៅៗ ជាឡាន SUV ធុនកណ្តាលមួយទៀតបន្ទាប់ពី HR-V និង ZR-V
ចន្លោះមិនឃើញ
Honda ទើបតែបានប្រកាសចេញរថយន្ត SUV ធុនកណ្តាលមួយទៀតដែលជាម៉ូឌែលថ្មីសន្លាងតែម្តងរបស់ខ្លួន គឺ Honda Elevate 2024 នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាមិញ Honda មិនទាន់ប្រកាសពីតម្លៃរថយន្តនេះនៅឡើយទេ។
រថយន្តនេះ មានទំហំប្រហែលនឹង Honda HR-V ដែរ ដោយមានបណ្តោយ ៤៣១២មម, ទទឹង ១៧៩០មម, កម្ពស់ ១៦៥០មម និងមានប្រវែងពីកង់មុខ ទៅកង់ក្រោយ ២៦៥០មម ព្រមទាំងកម្ពស់ពីបាតរថយន្តទៅដី ២២០មម។
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតចំពោះរូបរាងរបស់វា គឺជាប៉ាណាដ៏ធំ រួមជាមួយនឹងចង្កៀង LED និងពិលកាង ដែលជាការឌីហ្សាញដ៏ទំនើបរបស់ Honda មិនធ្លាប់មានពីមុនមក។ ចំណែកចង្កៀងខាងក្រោយក៏ជាប្រភេទ LED រាងអក្សរ L។ ផ្នែកកាប៊ីន រថយន្តនេះ បំពាក់កុងទ័រ ៧អ៊ីញ និងអេក្រង់ថាច់ស្រ្គីន HD ១០,២៥អ៊ីញ។
រថយន្តHonda Elevate 2024 ប្រើម៉ាស៊ីនសាំង DOHC ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១២១សេះ និងកម្លាំងរមួល ១៤៥ញូតុនម៉ែត្រ ប្រអប់លេខអូតូ CVT ៧វគ្គ រត់ប៉ុងមុខ។ ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing ដែលមានមុខងារជាច្រើនផងដែរ៕