• 2023-06-05 02:44:09
  • ព័ត៌មាន

មានពាក្យចចាមរាមថា iPhone 8 8Plus និង iPhone X មិនអាចអាប់ដែតឡើងទៅកាន់ iOS 17 បានទេ

  • 2023-06-05 02:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple នឹងធ្វើការបញ្ចេញកំណែអាប់ដែតថ្មី លើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនគឺ iOS 17 នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

កំណែអាប់ដែត iOS 17 គឺជាអ្វីដែលប្រិយមិត្តកំពុងប្រើទូរស័ព្ទ iPhone រង់ចាំមើលថាតើ version ថ្មីមួយនេះមានអ្វីប្លែកខុសពី iOS 16 ខ្លះ។ ការប្រកាសបញ្ចេញ iOS 17 ជាផ្លូវការ នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ WWDC ២០២៣។ តាមពាក្យចចាមរាម ដែលចុះផ្សាយលើព័ត៍មានបរទេស បានឱ្យដឹងថា iOS 17 នឹងកែប្រែទៅលើមុខងារមួយចំនួនដូចជា Control Center ផ្ទាំងបង្ហាញលើកម្មវិធី និង Dynamic Island ជាដើម។

ចំពោះទូរស័ព្ទ iPhone ដែលអាចអាប់ដែតឡើងទៅកាន់ iOS 17 នៅមិនទាន់បានបញ្ជាក់ជាផ្លូវការពី Apple នៅឡើយទេ។ ប៉ុន្តែបើតាមការចុះផ្សាយដោយ Mac Rumors បានឱ្យដឹងថាទូរស័ព្ទ iPhone 8 iPhone 8 Plus និង iPhone X មិនអាចធ្វើការអាប់ដែតឡើងទៅកាន់ iOS 17 បានឡើយ។ ព័ត៍មានច្បាស់ការយ៉ាងណានោះ មានតែចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុន Apple នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ WWDC៕

អត្ថបទ ៖ សង្ហា

មតិយោបល់