- 2023-06-02 02:44:24
- ព័ត៌មាន
ធនាគារ ABA សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រកជនល្មើសដែលបន្លំប្រើស៊ីមកាតលួចបើកលុយ ១០ម៉ឺនដុល្លារពីជនរងគ្រោះ
- 2023-06-02 02:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រកជនល្មើសដែលបន្លំប្រើស៊ីមកាតលួចបើកលុយ ១០ម៉ឺនដុល្លារពីជនរងគ្រោះ
ចន្លោះមិនឃើញ
អតិថិជនរបស់ធនាគារ ABA ដែលជាជនរងគ្រោះត្រូវជនល្មើសបន្លំប្រើស៊ីមកាត លួចបើកលុយអស់ ១០ម៉ឺនដុល្លារនោះ បានទទួលស្គាល់បញ្ហានេះហើយដោយបញ្ជាក់ថា គឺមិនពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពធនាគារឡើយ។
បើតាមការប្រកាសរបស់ ធនាគារ ABA កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ជុំវិញករណីនេះ ខ្លួននឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។
ធនាគារនេះអះអាងថា ខ្លួនបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនមានសុវត្ថិភាពពេញលេញ។
ធនាគារABA បានលើកឡើងដូច្នេះថា៖ «យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។»
សូមរំលឹកថា អតិថិជនម្នាក់របស់ធនាគារ ABA ដែលមានឈ្មោះគណនី »Rany Beauty» បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ថា ខ្លួនបានបាត់លុយ ១០ម៉ឺនដល្លារចេញពីគណនី ABA របស់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ជនរងគ្រោះរូបនេះ បានសរសេរថា៖ «រយៈពេលមិនទាន់ដល់ ២៤ម៉ោងទេ លុយ ១០ម៉ឺនដុល្លារ បាត់ចេញពីកុងធនាគារខ្ញុំ ខ្ញុំកំពុងធ្វើការជាមួយ Metfone និង ABA ដាច់ខាតត្រូវយកលុយមកវិញឱ្យបាន ញើសឈាមខ្ញុំរយលានដំណក់»៕