• 2023-05-29 09:46:04
  • ផលិតផលថ្មី

iPhone 15 នឹង​ត្រូវចាប់ផ្តើម​ផលិត​ឆាប់ៗ​នេះហើយ!

  • 2023-05-29 09:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺ​ iPhone 15 ត្រូវបាន​រំពឹង​ថា នឹងចាប់ផ្តើម​ផលិត​នៅក្នុងខែមិថុនា​ខាងមុខនេះហើយ ខណៈក្រុមហ៊ុន Foxconn ដែល​ជាអ្នកដំឡើង iPhone ឱ្យ Apple បាន​នឹង​កំពុង​ជ្រើសរើស​កម្មករថ្មីៗ ជាមួយ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជាច្រើន។

ប្រភព​ពីវេបសាយ MacRumors បង្ហាញឱ្យដឹងថា ស៊េរី iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និង​បំពាក់ឈីប A17 ដូចៗគ្នា។

Apple អាច​នឹង​ប្រកាស​ចេញ​ iPhone 15 ជាផ្លូវការ​នៅក្នុងខែកញ្ញា ឆ្នាំ​២០២៣។ ស៊េរី​កំពូលស្មាតហ្វូននេះ នឹងមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និង​ជ្រុងរាងកោង ដែល​ងាយ​ស្រួលកាន់ជាងមុន៕

អត្ថបទ៖ សំភី

មតិយោបល់