• 2023-05-18 09:43:32
  • ព័ត៌មាន

Tim Cook លើកឡើង​អ្វីខ្លះ​ពីការបើកហាងអនឡាញ​ Apple នៅវៀតណាម?

  • 2023-05-18 09:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាន​បង្ហោះ​សារ​នៅលើបណ្តាញ​បណ្តាញ​ទ្វីតធើ​របស់​លោកនាថ្ងៃទី១៨ ខែឧសភានេះ ពាក់ព័ន្ធ​នឹង​ការបើកហាងអនឡាញ Apple ផ្ទាល់​នៅ​ប្រទេស​វៀតណាម។

លោក​បាន​សរសេរថា «ថ្ងៃនេះ ហាងអនឡាញ Apple ត្រូវបាន​បើកជាផ្លូវការ​ហើយ​នៅក្នុងប្រទេសវៀតណាម។ យើង​មានការរំភើប​ចិត្ត​ក្នុងការនាំយក​នូវ​អ្វី​ដែល​ល្អបំផុត​របស់​ Apple ទៅកាន់​អតិថិជន​កាន់តែច្រើនឡើង​នៅ​ជុំវិញ​ពិភពលោក។»

គួរ​កត់សម្គាល់​ដែរថា នេះពុំមែន​ជាលើកទីមួយនោះទេ ដែល​លោក Tim Cook លើកឡើង​ពីទីផ្សារ​វៀតណាម។ ក្នុងកិច្ចប្រជុំ​មួយ​កាលពីឆ្នាំមុន លោក​បាន​និយាយដែរថា ប្រាក់ចំណូល​​របស់ Apple ត្រូវបានកើនឡើង​នៅ​ទីផ្សារ​ប្រទេស​សេដ្ឋកិច្ចរីកចម្រើនថ្មីៗដូចជា ប្រេស៊ីល ឥណ្ឌូណេស៊ី និង​វៀតណាម ពោលគឺ​សុទ្ធតែជាទីផ្សារ​ដែលមាន​សក្តានុពលរបស់ខ្លួន។

សូមបញ្ជាក់​ថា ជាមួយ​នឹង​ការបើកសម្ពោធ​ហាងអនឡាញ​នេះ គឺ​អ្នកប្រើប្រាស់​នៅក្នុងប្រទេស​វៀតណាម អាច​ទិញ​ផលិតផល​ដោយផ្ទាល់ពី Apple ដោយ​មិនចាំបាច់ត្រូវធ្វើឡើង​តាមរយៈភ្នាក់ងារ​ណាមួយនោះទេ។ ពួកគេ​អាច​កម្មង់​ និងជ្រើសរើស​ផលិតផល Apple តាមចិត្តចង់ដូចជា ខ្សែ​នាឡិកាឆ្លាតវៃ ឈុត​កុំព្យូទ័រ Mac និងការដាក់ឈ្មោះ​នៅលើ iPad, AirTag និង AirPod ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់