• 2023-04-24 08:20:32
  • ព័ត៌មាន

ក្រុមហ៊ុនផ្គត់ផ្គង់​ឱ្យ Apple មួយទៀតហើយ ដាក់រោងចក្រ​នៅវៀតណាម​ផ្លូវការ

  • 2023-04-24 08:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កុំព្យូទ័រតៃវ៉ាន់ Quanta បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​អាជ្ញាធរវៀតណាម​ ក្នុងការសាងសង់​រោងចក្រ​មួយតម្លៃ ១២០លានដុល្លារ។ នេះគឺ​ជាក្រុមហ៊ុនផ្គត់ផ្គង់​ឱ្យ Apple ចុងក្រោយមួយទៀត​ដែល​ដាក់​រោងចក្រ​នៅ​ប្រទេស​អាស៊ាន​មួយនេះ។

រោងចក្រ​របស់ Quanta នឹង​ត្រូវ​សាងសង់ឡើង​នៅ​ក្នុងសួនឧស្សាហកម្ម​មួយ​ក្នុង​ខេត្ត Nam Dinh លើផ្ទៃដី ២២,៥ហិចតា ដែល​វា​នឹងក្លាយ​ជារោងចក្រទី៩ របស់​ក្រុមហ៊ុន​នេះ។

គួរ​កត់​សម្គាល់​ដែរថា កាលពីខែធ្នូកន្លងទៅ មាន​ព័ត៌មាន​ផ្សាយថា ក្រុមហ៊ុន Apple នឹង​រៀបចំ​ការផលិត​កុំព្យូទ័រ MacBook នៅក្នុង​ប្រទេសវៀតណាម ដោយរើចេញពីប្រទេសចិន។

កាលពីខែសីហា ឆ្នាំ​២០២២ ក្រុមហ៊ុន​ Foxconn ដែលជាអ្នកផ្គត់ផ្គង់​ដ៏ធំរបស់ Apple បាន​ប្រកាស​គម្រោង​វិនិយោគ ៣០០លានដុល្លារ​​នៅក្នុងវៀតណាមខាងជើង។ បន្ទាប់មកទៀត នៅខែកុម្ភៈ​កន្លងទៅ បាន​ចុះកិច្ចព្រមព្រៀង​ជួលដី ១១១អា តម្លៃ ៦២,៥លានដុល្លារ រហូតដល់ឆ្នាំ​២០៥៧៕

អត្ថបទ៖ សំភី

មតិយោបល់