- 2023-04-24 03:47:07
- ព័ត៌មាន
CEO របស់ Ford ថាទីផ្សាររថយន្តប្រែប្រួលអស់ហើយ ជាពិសេសរថយន្តអគ្គិសនីនៅប្រទេសចិន
- 2023-04-24 03:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO របស់ Ford ថាទីផ្សាររថយន្តប្រែប្រួលអស់ហើយ ជាពិសេសរថយន្តអគ្គិសនីនៅប្រទេសចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តចិន បាននឹងកំពុងគំរាមកំហែងរថយន្តបរទេស ជាពិសេសរបស់រថយន្តរបស់ក្រុមហ៊ុនអាមេរិកដូចជា Ford និង GM ជាដើម ក្នុងទីផ្សារប្រទេសចិន ដែលកំពុងនាំមុខខ្លាំងដោយរថយន្តអគ្គិសនី។
នាយកប្រតិបត្តិរបស់ Ford លោក Jim Farley បានថ្លែងក្នុងកម្មវិធីសប្បុរសធម៌មួយនៅទីក្រុង Detroit កាលពីពេលថ្មីៗនេះថា ទីផ្សាររថយន្តបានប្រែប្រួលអស់ហើយ។ Ford នឹងគិតគូរឡើងវិញចំពោះប្រេនខ្លួននូវយុទ្ធសាស្រ្តថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន នោះគឺជារថយន្តអគ្គិសនីយ៉ាងពិតប្រាកដ។
លោក Jim Farley ដែលទើបត្រឡប់មកពីប្រទេសចិន បានកត់សម្គាល់ថា ប្រេនរថយន្តដែលទទួលជោគជ័យនៅទីផ្សារចិន គឺសុទ្ធតែជាប្រេនរថយន្តអគ្គិសនី ដែលផ្តោតទៅលើបច្ចេកវិទ្យា ក្នុងនោះរួមមានក្រុមហ៊ុន Xpen, Nio, និង Li Auto ជាដើម។ ជារួម គឺលោកបានកោតសរសើរចំពោះបច្ចេកវិទ្យា និងសេវាកម្ម ព្រមទាំងរូបរាងដ៏ស្រស់ស្អាតរបស់រថយន្តចិន។
គួរដឹងថា ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ចិន នៅក្នុងទីផ្សារចិន បានកើនឡើង ១៧% ក្នុងឆ្នាំ២០២២។ ឯចំណែកទីផ្សាររបស់ក្រុមហ៊ុនបរទេស បានធ្លាក់ចុះ ១១% ក្នុងទីផ្សារប្រទេសនេះ។ ក្នុងនោះក៏ដោយសារតែក្រុមហ៊ុនចិនអាចផលិតរថយន្តកាន់តែល្អ និងតម្លៃធូរថ្លៃ ជាពិសេសរថយន្តអគ្គិសនី ដែលអតិថិជនមានលទ្ធភាពអាចទិញបាន៕