• 2023-04-19 08:48:23
  • ព័ត៌មាន

iOS 17 នឹង​ធ្វើឱ្យ iPhone កែប្រែ​មុខមាត់ថ្មីច្រើន​ដែលមិនធ្លាប់មាន

  • 2023-04-19 08:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ថ្មី​ iOS 17 នឹង​ត្រូវ Apple ប្រកាស​ចេញ​ក្នុងព្រឹត្តិការណ៍​ WWDC 2023 នាខែមិថុនា​ខាងមុខនេះ ដែល​វា​នឹង​ជួយ​ឱ្យ​ទូរសព្ទ iPhone មានមុខងារថ្មី​ៗជាច្រើន​ កាន់តែប្រសើរឡើង​ជាងមុន។

គេរំពឹងថា iOS 17 នឹងមាន​ការផ្លាស់ប្តូរ​ទៅលើ​មុខងារ​មួយចំនួន​លើ iPhone ដូចជា៖

-Control Center: វានឹង​កែ​រូបរាងថ្មី​ ខណៈ Control Center បច្ចុប្បន្ន​មាន​អាយុកាល​ ១០ឆ្នាំហើយ។ត្រូវបាន​កែសម្រួលថ្មីតិចតួចបំផុត​ចាប់តាំងពីជំនាន់ iOS 7 មក។ ក្នុងនោះ ការបើក Control Center គឺថាច់អូស​ពីក្រោមអេក្រង់ឡើងលើ ហើយបានកែប្រែ​ពីការថាច់​អូសពីលើ​អេក្រង់​មកក្រោមវិញ ក្នុងជំនាន់ iOS 11 សម្រាប់ទូរសព្ទដែល​ប្រើ Face ID ចាប់តាំងពី iPhone X មក។

-Dynamic Island: នឹង​បន្ថែម​មុខងារ​​នៅលើ​ Dynamic Island ជាពិសេស​គឺសម្រាប់ iPhone 15។ ជាមួយគ្នានេះ Siri អាច​នឹង​ត្រូវ​ដាក់បញ្ចូលគ្នា​ទៅក្នុង Dynamic Island នេះតែម្តង។

-Active Widget: វានឹង​អាច​ដាក់បញ្ចូល​ one-tap button, sliders និង​ជាច្រើនទៀត ដើម្បីឱ្យ​កាន់តែងាយស្រួលប្រើ។

-Performance and Stability: សម្រាប់ iOS 17 នេះ ​នឹងត្រូវបានអាប់ដេត​កាន់តែ​ល្អប្រសើរ​ក្នុងការអនុញ្ញាតឱ្យ​ iPhone ស៊េរីចាស់ៗ នៅតែប្រើ Version នេះ​បាន។

-គាំទ្រ​ដល់កាស AR និង VR: ឧបករណ៍ថ្មីនេះ ក៏នឹង​ត្រូវ Apple បញ្ចេញ​ជាមួយគ្នា​នៅក្នុង​ព្រឹត្តិការណ៍​ WWDC 2023 ​ផងដែរ ដូច្នេះ វា​អាចប្រើមុខងារ​ ឬ App ណាមួយ ជាមួយគ្នារវាង iPhone និង កាស AR/VR។

-គាំទ្រ​ដល់ការដំឡើង App ពីប្រភពខាងក្រៅ: អ្នកប្រើប្រាស់​នៅតំបន់អឺរ៉ុប អាចទាញយក និងដំឡើង App ពីប្រភពខាងក្រៅបាន ប្រសិន​បើមិនប្រើ ឬមិនមានក្នុង App Store ទេនោះ ប៉ុន្តែ Apple ទំនងជាគិតថ្លៃផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់