• 2023-04-18 02:23:00
  • ផលិតផលថ្មី

ស្មាតហ្វូនទីពីរដែល​មាន​ Mini Capsule រូបរាងដូច Dynamic Island ត្រូវបាន​បញ្ចេញហើយ

  • 2023-04-18 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ទើបតែបាន​បញ្ចេញ​ស្មាតហ្វូនថ្មីទីពីររបស់ខ្លួន​ដែលមកជាមួយ​ Mini Capsule រូបរាង​ដូច Dynamic Island គឺ realme Narzo N55។

គួរដឹងថា កាលពីខែមុន realme C55 ត្រូវបានប្រកាស​ចេញ ដោយ​​វាគឺ​ជាស្មាតហ្វូន​ដំបូងគេ​ដែលមាន Mini Capsule។ គេរំពឹងថា Mini Capsule ដែលបំពាក់នៅលើ Narzo N55 នឹង​ធ្វើការដូចនៅលើ C55 ដែរ ដែលវា​អាច​បង្ហាញ​កម្រិត​ថ្ម​ ការប្រើប្រាស់​ទិន្នន័យ និង​ការរាប់ជំហាន​ជើងជាដើម។

realme Narzo N55 បំពាក់​អេក្រង់​ FullHD ទំហំ ៦,៧២អ៊ីញ ជាមួយល្បឿនអេក្រង់ ៩០Hz មានរន្ធទម្លុះ​អេក្រង់​មួយ​ ដែល​ជាកាមេរ៉ាសែលហ្វី ៨MP។ ឯកាមេរ៉ាក្រោយធំៗពីរ មានទំហំ ៦៤MP និង ២MP។ វាដំណើរការដោយ Android 13 បំពាក់ឈីប Helio G88 SoC និង RAM ៦GB និងអង្គផ្ទុកទិន្នន័យ ១២៨GB៕

អត្ថបទ៖ សំភី

មតិយោបល់