• 2023-03-28 04:56:31
  • ព័ត៌មាន

តោះទៅទស្សនា និង​ថតរូបលេង នៅ​ពិព័រណ៌វិទ្យាសាស្រ្ត និងនវានុវត្តន៍! ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ

  • 2023-03-28 04:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនប្រជាពលរដ្ឋ ជាពិសេស​និស្សិត សិស្សានុសិស្ស ដែល​មិនទាន់បានចូលរួម​ទស្សនាការតាំងពិព័រណ៌វិទ្យាសាស្រ្ត និងនវានុវត្តន៍ កម្ពុជា អន្តរជាតិ​ លើកទី១ ដែល​ប្រារព្ធ​ធ្វើឡើង​នៅមជ្ឈមណ្ឌល​សន្និសីទ និងពិព័រណ៌កោះពេជ្រ សូមរួសរាន់​ទៅថ្ងៃនេះតែម្តងទៅ ព្រោះ​ថ្ងៃនេះ​ជាថ្ងៃចុងក្រោយ។

ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែមីនា ឆ្នាំ​២០២៣ រៀបចំ​ដោយ​ក្រសួង​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងពិព័រណ៌នេះ​ គឺ​មាន​តាំងបង្ហាញ​នូវផលិតផល និងសេវាកម្ម​ជាច្រើន​ដែលពាក់ព័ន្ធ​នឹង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែល​អ្នក​ចូលរួម​ក៏​នឹង​ស្វែងយល់ទទួលចំណេះដឹងបន្ថែម​ផងដែរពីវិស័យដែល​កំពុងរីកចម្រើន​នេះ​នៅក្នុងស្រុក។

សូមទស្សនាទិដ្ឋភាព​ការ​តាំង​ពិព័រណ៌ខាងក្រោមនេះ៖

អត្ថបទ៖ សំភី

មតិយោបល់