• 2023-03-23 04:57:44
  • ព័ត៌មាន

ឆ្នាំទី ២៥ គឺជាឆ្នាំដែល សែលកាត មាននវានុវត្តន៍ខ្លាំងជាងគេ និងទទួលបានរង្វាន់ដ៏មានកិត្យានុភាពថែមទៀត!

  • 2023-03-23 04:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២២ គឺជាឆ្នាំគម្រប់ខួប ២៥ឆ្នាំរបស់ សែលកាត ហើយវាបានលើកតំណែងរបស់ យើងឱ្យក្លាយក្រុមហ៊ុនពោរពេញទៅដោយនវានុវត្តន៍នៅក្នុងវិស័យនេះ ជាមួយនឹងការដាក់ចេញឱ្យប្រើប្រាស់នូវផលិតផលជាច្រើន ដែលបានរួមចំណែកក្នុងកំណើនអតិថិជន បម្រើបម្រាស់ឌីជីថល ក៏ដូចជាសមិទ្ធផលហិរញ្ញវត្ថុសម្រាប់ម៉ាកយីហោមួយនេះផងដែរ។

នៅឆ្នាំ២០២៣ International Business Magazine បានផ្តល់រង្វាន់ដល់ក្រុមហ៊ុនសែលកាតជាមួយនឹងពានរង្វាន់ "អ្នកផ្តល់របៀបរស់នៅឌីជីថលល្អបំផុតឆ្នាំ២០២៣" ។ លក្ខខណ្ឌនៃការវាយតម្លៃពានរង្វាន់នេះមិនត្រឹមតែផ្អែកលើ ការដាក់ឱ្យប្រើប្រាស់នូវផលិតផលដែលពោរពេញដោយនវានុវត្តន៍ប៉ុណ្ណោះទេ តែក៏ផ្អែកទៅលើឥទ្ធិពល និងសមត្ថភាពក្នុងការបំពេញតម្រូវការរបស់អតិថិជនរបស់យើង ស្របពេលដែលផ្តល់នូវបទពិសោធថ្មីៗ និងភាពងាយស្រួល ដើម្បីជំរុញដល់របៀបរស់នៅបែបឌីជីថលផងដែរ។

នវានុវត្តន៍ទាំងនោះមានដូចជា៖ ១. គម្រោង Time To Rise ដែលនេះជាលើកទីមួយហើយដែលផែនការទូរគមនាគមន៍ត្រូវបានបង្កើតឡើងនិងធ្វើទីផ្សារដោយសហការជាមួយសិល្បករ ហើយជាលើកដំបូងដែល Spotify ត្រូវបានណែនាំមកកាន់ទីផ្សារកម្ពុជា។ ២. Playgame Unlimited ដែលត្រូវបានធ្វើបច្ចុបន្ន​ភាពក្នុងឆ្នាំ២០២២ ដើម្បីផ្តល់នូវការចូលប្រើមិនត្រឹមតែហ្គេម esports លំដាប់កំពូលប៉ុណ្ណោះទេ ក៏​​មានរួម​បន្ថែម​ទាំហ្គេម arcade ផងដែរ ដើម្បីពង្រីកវិសាលភាពទស្សនិកជនហ្គេមកាន់តែទូលំទូលាយ។

៣. Playgame Cloud គឺជាវេទិការលេងហ្គេម​ Cloud ដែលបំបែករបាំងហ្គេមកុងសូលដោយអនុញ្ញាតឱ្យអ្នកលេងហ្គេមលេងហ្គេមដែលពួកគេចូលចិត្តនៅលើឧបករណ៍ដែលពួកគេមាន។ ៤. គម្រោង​ សេរី (Serey) ជាគម្រោងមូលដ្ឋានថ្មីរបស់ សែលកាត ដែលផ្តល់សេរីភាពលើទិន្នន័យដោយផ្តល់នូវអត្ថប្រយោជន៍ទិន្នន័យអតិបរមាពេញលេញដែលត្រូវបាន​អនុញ្ញាតដោយរដ្ឋាភិបាល និងផ្តល់នូវលក្ខណៈពិសេសទិន្នន័យបូកបន្ថែម ដើម្បីធានាថាអត្ថប្រយោជន៍ទាំងនេះមិនត្រូវបានបាត់បង់នោះឡើយ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins មាន​ប្រសាសន៍ថា «យើងមានកិត្តិយសណាស់ដែលមានគំនិតផ្តួចផ្តើមរបស់យើងដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី International Business Magazine និងក្រុមចៅក្រមអន្តរជាតិ ហើយមានសេចក្តីសោមនស្សរីករាយក្នុងការទទួលយកពានរង្វាន់នេះនៅលើផ្នែកខាងក្រោយនៃនវានុវត្តន៍​ថ្មីៗបំផុតរបស់យើង។ ឆ្នាំមុនគឺជាឆ្នាំដ៏​​អស្ចារ្យ​របស់​ សែលកាត ប៉ុន្តែថាមពលនៃខួបគម្រប់ឆ្នាំរបស់យើងនៅតែបន្តជំរុញការងារ និង​មានឥទ្ធិពល​មកដល់ឆ្នាំនេះ​និងបន្ត​មានដល់​ឆ្នាំបន្តបន្ទាប់ទៀតនៅពេលដែលយើងបង្កើតផ្លូវឆ្ពោះទៅរកភាពល្អឥតខ្ចោះនៃបណ្តាញ។ ​

ការសម្រេច​បាន​នូវនវានុវត្តន៍ទាំងនេះ គឺត្រូវតែអរគុណដល់​​ក្រុម​ការងារ​ទាំងអស់​ ដែល​បាន​ខិតខំប្រឹងប្រែង​​ឈ្វេងយល់ពី​អតិថិជនរបស់យើង​ និង​បញ្ហាប្រឈម​របស់​ពួកគេ​ ព្រមទាំង​តម្រូវ​ការ​ដែល​តែង​តែ​ផ្លាស់​ប្ដូរ​ពួក​គេ​។ យើង​ទន្ទឹងរង់​ចាំ​មើល​ពាន​រង្វាន់​ និង​ចែករំលែក​រឿងរ៉ាវរបស់​យើង​ជាមួយនឹង​សហគមន៍​ធុរកិច្ច​អន្តរជាតិ​​​នៅពិធីទទួល​រង្វាន់​ជាផ្លូវការនៅទីក្រុង​ ឌូបៃ»។

ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ទស្សនាវដ្តី International Business Magazine នឹងត្រូវបាន​ធ្វើឡើងនៅត្រីមាស ទី៤ ឆ្នាំ២០២៣ នៅ Atlantis, the Palm នៅទីក្រុង​ ឌូបៃ ហើយនឹងមានការចូលរួមពីសំណាក់​អ្នកដឹកនាំអាជីវកម្មដែលជោគជ័យបំផុតមួយចំនួនមកពីជុំវិញពិភពលោក។

គេ​ហទំព័រអ្នកទទួលបាន​ពានរង្វាន់​របស់​ International Business Magazine អាចត្រូវបានរកតាមរយៈ ​៖ https://intlbm.com/awardlist-2023/#tab-298533

មតិយោបល់