• 2023-03-22 04:27:16
  • ផលិតផលថ្មី

realme C55 បំពាក់កាមេរ៉ា 64MP & ទំហំផ្ទុកធំ 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា តម្លៃចាប់ពី 179$ ជាមួយ​យុទ្ធសាស្ត្រធ្វើឲ្យប្រសើរឡើងរបស់ realme នៃស៊េរី C បានផ្លាស់ប្តូរស្តង់ដាស្មាតហ្វូនលំដាប់ថវិកា

  • 2023-03-22 04:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នៅសណ្ឋាគារ សុខាភ្នំពេញ - realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលមានការចូលរួមតារាកិត្តិយស លីម តិចម៉េង Champaion Cambodian idol season 4 និង កញ្ញា ហង្ស ម៉ានីតា Champion Miss universe 2022 ។

realme C55 មកក្នុងនាមជា "ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី" ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង ។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ​ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។

លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់​ ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី

realme បានប្រកាសជាផ្លូវការនូវការអាប់ដេតជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2" ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន។

ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ។

ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។

realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។

លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍មើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។

realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។

ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់

លើកនេះ realme C55 ធ្វើឱ្យមានការលេចធ្លោរយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។

វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម - ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។ លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន។

ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ "ជើងឯក" និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ​ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត។

មតិយោបល់