/Week-(6)/64113342ab22e_1678848780_medium.jpg)
- 2023-03-15 02:56:45
- ផលិតផលថ្មី
ក្រៅពី iPhone, iWatch និង iMac! ឆ្នាំនេះ Apple នឹងបញ្ចេញឧបករណ៍ថ្មីសន្លាងមិនធ្លាប់មានមួយទៀត
- 2023-03-15 02:56:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី iPhone, iWatch និង iMac! ឆ្នាំនេះ Apple នឹងបញ្ចេញឧបករណ៍ថ្មីសន្លាងមិនធ្លាប់មានមួយទៀត
ចន្លោះមិនឃើញ
តាំងពីដើមមក Apple មិនដែលបង្ហើបអ្វីទាល់តែសោះនូវផលិតផលថ្មីៗរបស់ខ្លួន ដែលគ្រោងនឹងបញ្ចេញ។ ឆ្នាំ២០២៣នេះ ក៏ដូចគ្នាដែរ Apple ក៏មិនទម្លាយ ឬបង្ហាញតម្រុយអ្វីឡើយ ប៉ុន្តែបើតាមរយៈព័ត៌មានចចាមអារាម ការលេចធ្លាយ និងរូបគំនូរនៅលើអនឡាញ អាចបញ្ជាក់ប្រាប់យើងឱ្យបានដឹងថា Apple នឹងអាចបញ្ចេញផលិតផលថ្មីសន្លាងបំផុតរបស់ខ្លួននោះគឺ កាស AR/VR។
ប្រភពពី Bloomberg បានបង្ហាញឱ្យដឹងថា ឧបករណ៍ AR (Augmented Reality) នឹងនាំមនុស្សទៅកាន់ពិភពដូចការពិត ស្រដៀងនឹងហ្គេមស្មាតហ្វូន Pokemon Go។ ចំណែកឧបករណ៍ VR (Virtual Reality) អាចឱ្យមនុស្សមើលឃើញទិដ្ឋភាពក្រាហ្វិក ៣៦០ដឺក្រេ ដូចហ្នឹង Meta Quest 2 ដែរ។
យ៉ាងណាមិញ ឧបករណ៍នេះត្រូវបានរំពឹងថា នឹងមានតម្លៃថ្លៃខ្លាំងរហូតដល់ ៣ពាន់ដុល្លារឯណោះ ហើយរត់នៅលើ software ថ្មី និងដំណើរការដោយឈីបជំនាន់ក្រោយបំផុត M2 របស់ Apple។
គួរកត់សម្គាល់ដែរថា ក្នុងឆ្នាំ២០២៣នេះ Apple នឹងប្រកាសចេញស៊េរី iPhone 15, iWatch 9, New iMac, Mac Pro with M2 Ultra និង MacBook Air 15-inch៕