• 2023-03-14 02:07:11
  • ព័ត៌មាន

ឆាណែលតេឡេក្រាម​របស់​សម្តេចតេជោ មានចំនួន Subscriber ច្រើនជាងគេ​បំផុតទី២​ក្នុងពិភពលោក

  • 2023-03-14 02:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងបញ្ជាក់​ថា គិតត្រឹម​ព្រឹកនេះ ឆាណែលតេឡេក្រាម​របស់​សម្តេច គឺបានជាប់ចំណាត់ថ្នាក់ទី២ ក្នុងពិភពលោក។

ក្នុងពេលចុះពិនិត្យ​ការដ្ឋាន​សាងសង់​គម្រោង​វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់មួយ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៣នេះ សម្តេច ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា គិត​មកទល់ពេលនេះ ឆាណែល​តេឡេក្រាម​របស់​សម្តេច មាន​ចំនួន Subscriber ជាង ៦១ម៉ឺននាក់ហើយ តាមពីក្រោយមនុស្សម្នាក់គត់ គឺ​ប្រធានាធិបតីអ៊ុយក្រែន ដែលមាន Subscriber ជាង ៩០ម៉ឺននាក់។

បើតាមប្រសាសន៍សម្តេចតេជោ លើកឡើងថា ការណ៍ដែល​ប្រធានាធិបតីអ៊ុយក្រែន មាន​ចំនួន Subscriber ច្រើនជាងគេបែបនេះ ក៏ដោយសារតែប្រទេសអ៊ុយក្រែនកំពុងមានសង្គ្រាម​ ដូច្នេះប្រជាពលរដ្ឋអ៊ុយក្រែន ត្រូវភ្ជាប់តេឡេក្រាម​ជាមួយប្រធានាធិបតី ដើម្បី​ទទួល​ព័ត៌មាន​បានលឿន៕

អត្ថបទ៖ សំភី

មតិយោបល់