- 2023-03-06 02:47:52
- ព័ត៌មាន
មើលទៅ Mark Zuckerberg កំពុងកប់ផ្នូរ Metaverse យ៉ាងស្ងៀមស្ងាត់ ងាកមកផ្តោតលើ Facebook វិញ
- 2023-03-06 02:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទៅ Mark Zuckerberg កំពុងកប់ផ្នូរ Metaverse យ៉ាងស្ងៀមស្ងាត់ ងាកមកផ្តោតលើ Facebook វិញ
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសចេញគម្រោងថ្មីសម្រាប់ក្រុមហ៊ុន គឺការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ Platform របស់ខ្លួន ពោលគឺគ្មានការបង្ហើបអ្វីបន្តិចទាល់តែសោះនូវគម្រោង Metaverse ដែលលោកបានចាក់លុយចោលអស់រាប់ពាន់លានដុល្លារកាលពីឆ្នាំមុន។
ពិភពសិប្បនិម្មិត Metaverse ត្រូវបានលោក Mark Zuckerberg ផ្តោតយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស Reality Labs ដែលជាផ្នែកដ៏ធំមួយនៃគម្រោងនេះ ទំនងជាមិនទៅមុខនោះទេ ដោយខាតបង់អស់ជិត ២៤ពាន់លានដុល្លារឯណោះ ហើយលោកក៏ប្រហែលជាដឹងកំហុសផងដែរ ទើបក្នុងរយៈពេលដើមឆ្នាំ២០២៣នេះ លោកមិនបាននិយាយអ្វីសោះឡើយពីវា។ ដូច្នេះ គេប៉ាន់ស្មានថា មហាសេដ្ឋីរូបនេះកំពុងកប់ផ្នូរ Metaverse បណ្តើរៗយ៉ាងស្ងៀមស្ងាត់ហើយ។
ផែនការបង្កើតបច្ចេកវិទ្យា AI ថ្មី ដែលលោក Mark Zuckerberg ប្រកាសកាលពីសប្តាហ៍មុននោះ គឺអាចនឹងជាអ្នកចូលមកជំនួស Metaverse ដោយក្រុមហ៊ុន Meta នឹងបង្កើតក្រុមផលិតផលកម្រិតខ្ពស់ថ្មីមួយដែលផ្តោតការអភិវឌ្ឍលើបច្ចេកវិទ្យា AI សម្រាប់បណ្តាញសង្គម Facebook, Instagram និង WhatsApp ជាដើម។
គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈ លោក Mark Zuckerberg បានប្រកាសពីគម្រោង Meta Verified ដោយតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេលទទួលបានសញ្ញាធីកពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់ នឹងទទួលបានសុវត្ថិភាពជាងមុន ព្រមទាំងការការពារបន្ថែមពីការបន្លំគណនី ឬ Fake Account ពីជនទុច្ចរិតផងដែរ ហើយជាពិសេសទៀតនោះ គឺរាល់ពេលបង្ហោះអ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែច្រើនជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹងទទួលបាន Recommendation និង search ឆាប់រកឃើញជាដើម។
អ្នកវិភាគរបស់ធនាគារអាមេរិក បានលើកឡើងថា សេវា subscription នេះ នឹងទាក់ទាញដល់បណ្តា Influencer និង Creator ព្រមទាំងក្រុមហ៊ុនអាជីវកម្ម ឱ្យប្រើប្រាស់សេវាកម្មមួយនេះ ពោលគឺនឹងអាចមាន subscriber រហូតដល់ចំនួន ១២លានត្រឹមដើមឆ្នាំ២០២៤ និងអាចបង្កើតចំណូលបានឱ្យក្រុមហ៊ុន Meta បានរហូតដល់ ១,៧ពាន់លានដុល្លារ នៅឆ្នាំក្រោយផងដែរ៕