• 2023-02-28 08:11:48
  • ផលិតផលថ្មី

ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ទូរសព្ទ​លំដាប់​ពិភពលោក​នៅ​អេស្ប៉ាញ តែ​បើកឆាក ក្រុមហ៊ុនចិនវ៉ៃផ្តាច់ទាំងអស់

  • 2023-02-28 08:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ ​កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Mobile World Congress ពីថ្ងៃទី២៧កុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ​២០២៣។ ព្រឹត្តិការណ៍នេះ រំពឹងថា មានអ្នកចូលរួម​រាប់ម៉ឺននាក់ មកពីប្រទេស​ និងដែនដីជាង ២០០ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំមកដោយសារ​កូវីដ១៩។ អ្វីដែល​គួរ​​​​​​ឱ្យកត់សម្គាល់​នោះ គឺ​នៅថ្ងៃបើកឆាក ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់ចិន បាន​បណ្តាក់គ្នាបញ្ចេញ​ផលិត​ផល​រៀងៗខ្លួន។ ក្នុងនោះរួមមាន៖

Xiaomi: បាន​បញ្ចេញកំពូលស្មាតហ្វូនម៉ូឌែល13 និង 13 Pro មានតម្លៃជាង ១ពាន់ដុល្លារ។

Lenovo: បាន​បញ្ចេញ​ Concept ឡេបថប និង​ទូរសព្ទ​ដែល​អាចមូល និងពន្លាអេក្រង់បាន។

Honor: បាន​បញ្ចេញ​ស្មាតហ្វូន​បត់អេក្រង់ទីមួយរបស់ខ្លួន និង​ស្មាតហ្វូនម៉ូឌែល Magic5។

OnePlus: បាន​បញ្ចេញ​ Concept ស្មាតហ្វូន​ដែលបំពាក់​ជាមួយ​ប្រព័ន្ធត្រជាក់​បំផុត​ សម្រាប់កាត់បន្ថយកម្តៅ និង​​ជួយ​ដល់​ល្បឿន​ពេល​លេងហ្គេម ព្រមទាំងការសាកថ្មលឿន។

HMD: បាន​បញ្ចេញ​ស្មាតហ្វូន Nokia G22 ដែល​អាច​ធ្វើការ​ផ្លាស់ប្តូរថ្ម​ដោយខ្លួនឯងត្រឹមតែ ៥នាទី និង​អាចផ្លាស់ប្តូរអេក្រង់ ប្រហែល២០នាទី ដោយភ្ជាប់មក​ស្រាប់​ជាមួយ​ឧបករណ៍​ជួសជុល។

យ៉ាងណាក៏ដោយ​ ក្រៅពីក្រុមហ៊ុនចិនខាងលើនេះ ក៏មាន​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដែលបាន​ប្រកាសថា ការប្រើប្រាស់ Chrome នៅលើ Android គឺ​អនុញ្ញាតឱ្យពង្រីក​អក្សរ រូបភាព វីដេអូ និងប៊ូតុង​លើអេក្រង់ រហូតដល់ ៣០០% ឯណោះ។

ចំណែក​ Motorola បាន​បញ្ចេញ Accessory មួយហៅថា Defy Satellite Link Bluetooth ដែល​អាច​ឱ្យ​ស្មាតហ្វូន​ភ្ជាប់មុខងារ​ជាមួយផ្កាយរណប​ ក្នុងការផ្ញើសារ ពេល​អ្នកប្រើប្រាស់​ស្ថិតក្នុងតំបន់គ្មានសេវា ឬដាច់ស្រយាល៕

អត្ថបទ៖ សំភី

មតិយោបល់