- 2023-02-27 03:44:58
- ព័ត៌មាន
អ្នកឌីហ្សាញរូបរាង Hyundai Ioniq 5 ទទួលបានពានឆ្នើមប្រចាំឆ្នាំ២០២៣
- 2023-02-27 03:44:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឌីហ្សាញរូបរាង Hyundai Ioniq 5 ទទួលបានពានឆ្នើមប្រចាំឆ្នាំ២០២៣
ចន្លោះមិនឃើញ
អ្នកនៅពីក្រោយនៃការឌីហ្សាញរថយន្ត Hyundai Ioniq 5 ដែលគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើល និងកោតសរសើររូបរាងរបស់រថយន្តនេះ បានទទួលការបោះឆ្នោតថាជាមនុស្សឆ្នើមបំផុតម្នាក់ក្នុងឧស្សាហកម្មរថយន្តពិភពលោក។
លោក Sang Yup Lee អនុប្រធានក្រុមហ៊ុន និងជានាយកឌីហ្សាញសាកលរបស់ Hyundai និង Genesis ថ្មីៗនេះ ត្រូវបានជាប់ឈ្មោះប្រចាំឆ្នាំនៅ World Automobile Award 2023។ នេះជាពានរង្វាន់ដ៏មានតម្លៃបំផុតមួយក្នុងឧស្សាហកម្មយានយន្ត ដែលជាការបោះឆ្នោតចេញអ្នកជំនាញឧស្សាហកម្មនេះជាង ១០០នាក់ និងអ្នកកាសែតល្បីៗមកពី ៣២ប្រទេស។
លោកត្រូវបានទទួលស្គាល់ថា ជាអ្នកចូលរួមចំណែកដ៏សំខាន់នៅក្នុងការឌីហ្សាញពោរពេញដោយការច្នៃប្រឌិតលើរថយន្តម៉ូឌែលដែលបានបញ្ចេញកន្លងមក ដូចជា Hyundai Ioniq 6, Konda និង N Vision 74 concept ជាដើម។ ជាពិសេស រថយន្តអគ្គិសនីដ៏ល្បីល្បាញបំផុត គឺ Hyundai Ioniq 5 ដែលលោកគឺជាអ្នកឌីហ្សាញ និងដឹកនាំការផលិតផ្ទាល់ ហើយទទួលបានពានរង្វាន់ជាច្រើនទៀតផងដែរ៕