- 2023-02-24 03:51:52
- ព័ត៌មាន
ទៀត! ឃើញ iPhone 14 មានមុខងារភ្ជាប់ផ្កាយរណប ឥឡូវចាប់ផ្តើមមានអ្នកដើរតាមផ្លូវហ្នឹងដែរហើយ
- 2023-02-24 03:51:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀត! ឃើញ iPhone 14 មានមុខងារភ្ជាប់ផ្កាយរណប ឥឡូវចាប់ផ្តើមមានអ្នកដើរតាមផ្លូវហ្នឹងដែរហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់មុខងារដែលអាចភ្ជាប់ផ្កាយរណប ក្នុងពេលមានអាសន្ននៅតំបន់គ្មានសេវា ពេលនេះក្រុមហ៊ុនយក្សកូរ៉េ Samsung ក៏កំពុងមានទិសដៅដើរតាមផ្លូវនេះផងដែរ ដោយអភិវឌ្ឍបច្ចេកវិទ្យាថ្មីសម្រាប់ស្មាតហ្វូន ដែលអាចភ្ជាប់ទៅកាន់ផ្កាយរណបបាន។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Samsung បានប្រកាសចេញ 5G non-terrestrial network (NTN) Modem ដែលបច្ចេកវិទ្យានេះនឹងត្រូវបានដាក់បញ្ចូលជាមួយឈីប Exynos របស់ខ្លួន ដើម្បីអាចឱ្យទូរសព្ទភ្ជាប់ទំនាក់ទំនងជាមួយផ្កាយរណប ពេលអ្នកប្រើប្រាស់ស្ថិតនៅក្នុងតំបន់គ្មានសេវាអ៊ីនធើណេត ឬតំបន់ដាច់ស្រយាល។
មន្រ្តីជាន់ខ្ពស់ Samsung បាននិយាយថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ខ្លួន ចំពោះបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែ បន្ទាប់ពីការចេញ 4G LTE Modem ក្នុងឆ្នាំ២០០៩ និង 5G Modem ក្នុងឆ្នាំ២០១៨។ Samsung មានគោលដៅក្លាយជាអ្នកនាំមុខគេក្នុងប្រព័ន្ធអេកូទំនាក់ទំនង Hybrid Terrestrial-NTN នៅជុំវិញពិភពលោក ក្នុងការត្រៀមរៀបចំសម្រាប់ការមកដល់ 6G នាពេលខាងមុខ។
បច្ចុប្បន្នមុខងារភ្ជាប់ជាមួយផ្កាយរណបគឺអាចឱ្យស្មាតហ្វូន បានត្រឹមតែខល និងផ្ញើសារតែប៉ុណ្ណោះ។ ប៉ុន្តែ Samsung អះអាងថា នៅថ្ងៃអនាគតខ្លួននឹងបន្ថែមសមត្ថភាពក្នុងផ្ញើរូបភាព និងវីដេអូទៀតផង៕