• 2023-02-06 07:59:05
  • ចំណេះដឹង

ទិញ​ចំរថយន្តមានគីឡូច្រើនៗ កុំទាន់​បារម្ភ​ពេកអី

  • 2023-02-06 07:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតតែ​បច្ចុប្បន្ន​នៅកម្ពុជា ចាប់ផ្តើមមានទំនោរទៅលើការប្រើប្រាស់​រថយន្តថ្មីៗខ្លាញ់គោក៏ពិតមែន ប៉ុន្តែយើងឃើញ​ថា រថយន្តមួយទឹក​ ឬរថយន្តជជុះពីស្រុកគេដែលភាគច្រើនមកពអាមេរិកនោះ ក៏នៅតែមាន​ការពេញនិយមដដែល។ ចំពោះ​ការប្រើរថយន្តចាស់ៗបែបនេះ គឺច្បាស់ណាស់​ គេនឹងគិត​ដល់​ចំនួនគីឡូម៉ែត្រ​មុនគេ​ ថាតើ​វារត់បាន​ចម្ងាយប៉ុនណា​ហើយ និងគួរទិញវាយកមកប្រើប្រាស់​ឬអត់។

មែនទែនទៅ មកទល់ពេលនេះ គ្មាន​ស្តង់ដាជាក់លាក់ណាមួយ​ដែលកំណត់ពីចំនួនគីឡូម៉ែត្រត្រូវបញ្ឈប់​ការប្រើប្រាស់​រថយន្ត​នោះទេ។ ប៉ុន្តែ​យើង​អាចពិចារណា​បាន​ចំពោះ​ចម្ងាយ​នៃការរត់របស់រថយន្ត​ក្នុង១ឆ្នាំៗ គិតជាមធ្យម រួមជាមួយនឹង​អាយុកាលរបស់​វា។

ជាទូទៅ​នៅ​សហរដ្ឋអាមេរិក ការប្រើប្រាស់​រថយន្ត​ជាមធ្យមគឺ ប្រមាណពី ១២ ០០០ ទៅ ១៥ ០០០ម៉ាយល៍​ក្នុងមួយឆ្នាំ។ ដូច្នេះ​ប្រសិនបើ​រថយន្តនោះមាន​អាយុកាល ៥ឆ្នាំ នោះនៅលើ​កុងទ័រចំណុច odometer នឹងមាន​ចម្ងាយគីឡូសរុបចន្លោះពី ៦០ ០០០ ទៅ ៧០ ០០០ម៉ាយល៍។ បើតាម​ការិយាល័យ​ដឹកជញ្ជូនអាមេរិក បង្ហាញថា រថយន្ត​ដែល​បើកបរលើដងផ្លូវក្នុងប្រទេស​នេះ ជាមធ្យមគឺមានអាយុប្រហែល ១២ឆ្នាំ។ ដូច្នេះ សរុបជារួម ប្រសិន​បើ​រថយន្តមានកុងទ័រ odometer ប្រហែលជិត ២០០ ០០០ម៉ាយល៍ គឺនៅតែអាចប្រើប្រាស់​បាន​ធម្មតា។

តែយ៉ាងណា រថយន្ត​ដែលមានគីឡូច្រើនបែបនេះ គឺវា​ចូល​ដល់បន្ទាត់​ក្រហម ដែលជា​សញ្ញាត្រូវបង្កើនការថែទាំ​ដើម្បីបន្ត​ការប្រើប្រាស់​ឱ្យបានកាន់តែយូរ ដូចជា ការផ្លាស់ប្តូរជាទៀងទាត់​នូវប្រេងម៉ាស៊ីន ប្រេង​ប្រអប់លេខ និង​ប្រេងហ្វ្រាំងជាដើម ផ្លាស់ប្តូរ​គ្រឿង​បន្លាស់ដែលសឹករិចរិល សម្អាតដីធូលីផ្សេងៗចេញពីម៉ាស៊ីន និង​ព្យាយាមចាប់អារម្មណ៍​នូវភាពមិនប្រក្រតី​របស់ម៉ាស៊ីន ឬមានធំ​ក្លិនអ្វីផងដែរ៕

ប្រភព៖ CarandDriver ប្រែ​សម្រួល៖ សំភី

មតិយោបល់