- 2024-07-23 02:40:37
- ចំណេះដឹង
ស្វែងយល់ពីការបន្លំលួចទិន្នន័យអនឡាញ (Phishing) និងរបៀបការពារ
- 2024-07-23 02:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីការបន្លំលួចទិន្នន័យអនឡាញ (Phishing) និងរបៀបការពារ
ចន្លោះមិនឃើញ
ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអុីនធឺណិត។ នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប វិធីបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតក៏កាន់តែសម្បូរបែប។ តើលោកអ្នកបានដឹងអ្វីខ្លះពីសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត? Be Smart Online ថ្ងៃនេះសូមមកបកស្រាយខ្លះៗអំពីការបោកបញ្ឆោតលួចទិន្នន័យអនឡាញ (Phishing) និងវិធីសាស្ត្រដែលលោកអ្នកអាចការពារពីវាបាន។
តើជនខិលខូចធ្វើយ៉ាងណាទើបអាចបន្លំលួចយកទិន្នន័យអនឡាញបាន?
Phishing គឺជាទង្វើដែលឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធឺណិត ជនអនាមិក ឬជនខិលខូចបានបន្លំខ្លួនបោកបញ្ឆោតជនរងគ្រោះ ក្នុងគោលបំណងលួចយកទិន្នន័យសម្ងាត់ ឬព័ត៌មានសំខាន់ៗមួយចំនួនដែលរួមមាន ឈ្មោះពិតរបស់អ្នកប្រើប្រាស់ (Username) ពាក្យសម្ងាត់ (Password) និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុដូចជា គណនីធនាគារ និងលេខកាតធនាគារជាដើម។
ដើម្បីលួចយកទិន្នន័យទាំងនេះជនខិលខូចតែងតែក្លែងបន្លំខ្លួន ធ្វើដូចជាបុគ្គលិកផ្លូវការតំណាងឱ្យអង្គភាព ឬក្រុមហ៊ុនណាមួយ ហើយប្រើប្រាស់បច្ចេកទេស Phishing ដើម្បីអូសទាញជនរងគ្រោះឱ្យចុចលើតំណភ្ជាប់ (Malicious Link) ឬចុចលើឯកសារណាមួយ (Malicious Attachment) ដើម្បីចម្លងនូវមេរោគបច្ចេកវិទ្យា (Virus) ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទូរសព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងៗទៀត។
របៀបការពារពីការបន្លំលួចទិន្នន័យអនឡាញ (Phishing)
យ៉ាងណាមិញ ក្នុងការប្រើប្រាស់អុីនធឺណិតប្រកបដោយភាពឆ្លាតវៃ (Be Smart Online) ដើម្បីបញ្ចៀសពីការលួច ទិន្នន័យផ្ទាល់ខ្លួនតាមរយៈ (Phishing) លោកអ្នកត្រូវតែពិនិត្យអាសយដ្ឋានអុីមែ៉លរបស់អ្នកផ្ញើឱ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នជានិច្ចមុនពេលផ្ដល់ព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នក។ ក្រៅពីនេះសូមកុំចុចឱ្យសោះលើតំណភ្ជាប់ (link) ដែលលោកអ្នកមិនស្គាល់ ឬដោនឡូតឯកសារពីប្រភពដែលមិនច្បាស់លាស់។
ដើម្បីស្វែងយល់បន្ថែមអំពី Be Smart Online សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ Smart Axiata តាមរយៈតំណភ្ជាប់៖ https://web.facebook.com/SmartAxiata