• 2023-02-03 02:56:19
  • ព័ត៌មាន

Honda ចាប់ផ្តើម​ផលិតប្រព័ន្ធចំហេះ​អ៊ីដ្រូសែន​​ ទំនង​ជាបំពាក់​​លើ​រថយន្ត CR-V

  • 2023-02-03 02:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន Honda នឹង​ចាប់ផ្តើម​ផលិត​ប្រព័ន្ធចំហេះ​អ៊ីដ្រូសែនថ្មីមួយ​ដែលជាប្រព័ន្ធគ្មានការបញ្ចេញផ្សែងមួយទៀត សម្រាប់​បំពាក់​លើ​រថយន្ត​របស់ខ្លួន ដោយចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុនអាមេរិក GM។

ប្រព័ន្ធ​អ៊ីដ្រូសែន​ថ្មីនេះ ទំនង​ជាត្រូវបំពាក់លើ​រថយន្ត CR-V មុនគេ ដែល​ជាម៉ូឌែល​​ដ៏ពេញនិយម​របស់ Honda ហើយ​គ្រោងដាក់​លក់​ប្រទេសជប៉ុន និង​អាមេរិកខាងជើង ក្នុងអំឡុងឆ្នាំ​២០២៤។

មិនត្រឹម​តែសម្រាប់​ប្រភេទ​រថយន្ត​គ្រួសារ​ប៉ុណ្ណោះទេ Honda នឹងពង្រីក​ដាក់ថាមពលអ៊ីដ្រូសែន​លើ​រាល់ផលិតផលចល័តរបស់ខ្លួនទាំងអស់ រាប់ចាប់តាំងពីម៉ូតូ រហូតដល់​រថយន្ត​ដឹកទំនិញធុនធ្ងន់ ក៏ដូចជាឧបករណ៍សំណង់​ និងគ្រឿងចក្រ​ផងដែរ។

ចំពោះ​ថាមពល​អ៊ីដ្រូសែន​នេះដែរ Honda អះអាងថា បច្ចេកវិទ្យានេះ​នឹង​ជួយ​ដល់​វិស័យអវកាសទៀតផង ដែល​អនុញ្ញាតឱ្យថាមពល និង​ខ្យល់​ដកដង្ហើម​ ត្រូវបានផលិត​ក្នុងទីអវកាស មិនចាំបាច់​ដឹកចេញពីផែនដីនោះទេ។

ជំហាន​ដំបូង Honda គ្រោង​លក់ប្រព័ន្ធចំហេះ​អ៊ីដ្រូសែននេះ ចំនួន ២ពាន់យូនីត ត្រឹមពាក់កណ្តាលទសវត្សរ៍២០២០នេះ ហើយនឹងបង្កើនដល់ ៦ម៉ឺនយូនីត ត្រឹមឆ្នាំ២០៣០៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់