• 2023-02-01 08:10:24
  • ព័ត៌មាន

Apple និង Samsung នៅតែជាជើងខ្លាំង​លក់​ដាច់ស្មាតហ្វូនជាងគេ​លើ​លោក

  • 2023-02-01 08:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនយក្សស្មាតហ្វូន​ចំនួន២ គឺ Apple និង Samsung នៅតែរក្សា​ភាព​ខ្លាំងក្លា​របស់​ខ្លួនដដែល​ក្នុងការ​លក់​នៅលើ​ទីផ្សារពិភពលោក​ ក្នុងឆ្នាំ​២០២២កន្លងទៅបើប្រៀបធៀប​នឹងគូប្រជែងនានា បើទោះបីជាចំនួនលក់​មានការធ្លាក់ចុះក៏ដោយ។

យោងតាម​ទិន្នន័យ​របស់​ IDC Smartphone Tracker បាន​បង្ហាញថា Apple គឺមាន​ការដឹកជញ្ជូន​ស្មាតហ្វូន​របស់ខ្លួន ​ច្រើនជាងគេ​បង្អស់​នៅក្នុងត្រីមាស​ទី៤ នៃឆ្នាំ​២០២២​កន្លងទៅ ដែលមានចំនួន ៧២,៣លានគ្រឿង ស្មើនឹង ២៤,១% នៃចំណែកទីផ្សារ។ ចំណែក​ Samsung ឈរនៅលេខ២ លក់បាន​ចំនួន ៥៨,២លានគ្រឿង ស្មើនឹង ១៩,៤% នៃចំណែក​ទីផ្សារ គិត​ក្នុងរយៈពេលដូចគ្នា។ ក្រៅពីនេះ តាម​ពីក្រោយដោយ Xiaomi, Oppo, vivo និង​ ប្រេនផ្សេងៗ។

តែយ៉ាងណាមិញ បើ​គិត​ពេញមួយឆ្នាំ ២០២២ ​គឺ​ក្រុមហ៊ុន Samsung ជាអ្នកនាំមុខគេ​ក្នុងតារាង​ ដោយលក់បាន​ ជិត ២៦១លានគ្រឿង ខណៈ Apple លក់បាន​ចំនួន ២២៦លានគ្រឿង។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ទាំងពីរ​ គឺសុទ្ធតែ​ជួបការលក់ធ្លាក់ចុះក្នុងរង្វង់ ៤% ដូចគ្នា។

បើតាម​ការលើកឡើង​របស់​អ្នកវិភាគ IDC ឱ្យដឹងថា ការធ្លាក់ចុះ​នៃការលក់ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ធំៗនេះ ដោយសារតែ​ការកាត់បន្ថយ​ការចំណាយរបស់​អ្នកប្រើប្រាស់ ​និងការកើនឡើង​កម្រិត​អតិផរណា។ ជាមួយគ្នា​នេះ IDC បាន​រកឃើញថា អ្នកប្រើប្រាស់​ បន្តប្រើ​ស្មាតហ្វូន​របស់ខ្លួន​ក្នុងរយៈពេលយូរ គិតជាមធ្យមគឺស្មាតហ្វូន១គ្រឿង ប្រើដល់ ជាង ៣ឆ្នាំឯណោះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់