• 2023-01-24 04:26:58
  • ព័ត៌មាន

កំពូលម៉ូតូអូតូបែបស្ព័រ NEW Honda CLICK125 វិលវិញ​ជាមួយបច្ចេកវិទ្យាកាន់តែទំនើប

  • 2023-01-24 04:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NEW Honda CLICK125 បានវិលត្រលប់មកវិញជាមួយបច្ចេកវិទ្យាកាន់តែទំនើប។

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។

ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបទៅ​នឹង​រាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត “ACTIVATE THE LEADER SPIRIT” បង្ហាញពីស្មារតីនៃភាពនាំមុខគេលើគ្រប់ដងវិថី រចនាបែប 2-TONE-COLOR និងនិមិត្តសញ្ញា CLICK ប្រភេទ Soft Emblem កាន់តែប្រណីត បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបប្រព័ន្ធសោរឆ្លាតវៃ នាំឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។

ក្រឡេកមើល ចង្កៀងមុខ ចង្កៀងក្រោយសុទ្ធតែបានបំពាក់នូវអំពូល LED បង្កើនភាពស្ព័រ សម្រួលដល់ការមើលឃើញច្បាស់គ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Honda CLICK125 ក៏មានបំពាក់នូវ​ប៊ូតុងបិតបើកភ្លើង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែប្រទេសកម្ពុជា ដែលលោកអ្នកអាចបិតបើកចង្កៀងមុខបានតាមតម្រូវការ។

សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះដែរក៏មានផ្តល់នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

គូសបញ្ជាក់ផងដែរថា សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះ ក៏មានជម្រើសរហូតទៅដល់ ៣ (បី) ពណ៌ មានដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។

បញ្ជាក់បន្ថែម៖

អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាង​លក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម៖

មតិយោបល់