• 2023-01-12 05:00:40
  • ព័ត៌មាន

ឡូយមែន Youtuber ខ្មែរ​ម្នាក់ សាងសង់បាន​ផ្ទះ​រាងដូចពេជ្រ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

  • 2023-01-12 05:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Youtuber ល្បី​ឈ្មោះ​ម្នាក់​របស់​ខ្មែរ បាន​ផ្ដួច​ផ្ដើម​គំនិត​សាង​សង់​ផ្ទះ​មួយ​ដែល​មាន​រចនា​បថ​ប្លែក គឺ​​ដូច​ពេជ្រ​មួយ​គ្រាប់ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។

នេះ​ជាសមិទ្ធផល​ថ្មី​មួយ​របស់​លោក ឃុត សុខា ជា​ម្ចាស់​ឆាណែល “Survival Builder” ដែល​ធ្លាប់​បាន​ផលិត​ផ្ទះ ឬ​ជម្រក​មាន​រៀង​ប្លែក​ៗ​ជា​ច្រើន​រួច​មក​ហើយ​ដាក់​លើ​យូធូប ដើម្បី​​រក​ប្រាក់​ពី​បណ្ដាញ​សង្គម​ដែល​ផ្ដោត​លើ​មាតិកា​ប្រភេទ​វីដេអូ​នេះ។

តាម​លោក ឃុត សុខា បាន​ប្រាប់​ថា សម្រាប់​ថ្មី​សាង​សង់​នៅ​ក្នុង​ព្រៃ​នេះ លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ធ្វើ​ដោយ​ផ្ទាល់ ដោយ​ចំណាយ​ពេល​ធ្វើ​រយៈ​ពេល​ប្រមាណ ១ខែ​ទើប​រួច​រាល់។ ចំពោះ​ការ​ចំណាយ​លើ​ការ​សាង​សង់​វិញ ម្ចាស់​ឆាណែល ដែល​ទើប​ទទួល​បាន​ប៊ូតុង "ពេជ្រ" រូប​នេះ បញ្ជាក់​ថា អស់​ខ្ទង់​ប្រមាណ ១៥០០ដុល្លារ​អាមេរិក។

ផ្ទះ​ថ្មី​មាន​រាង​ដូច​គ្រាប់​ពេជ្រ បាន និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ។ ចំពោះ​ម៉ូដ​របស់​ផ្ទះ​នេះ ដូច​តែ​ផ្ទះ ឬ​វីដេអូ​មុន​ៗ​ដែរ លោក សុខា ប្រាប់ លោក​ជា​អ្នក​ចេញ​ម៉ូដ​ដោយ​ខ្លួន​ឯង និង​ដឹកនាំ​សាង​សង់​ដោយ​ខ្លួន​ឯង។

លោក ឃុត សុខា គឺជា Youtuber ដំបូង​គេ​នៅ​កម្ពុជា​ដែល​ទទួល​បាន​ប៊ូតុង "ពេជ្រ" ពី​ក្រុមហ៊ុន Youtube របស់​សហរដ្ឋអាមេរិក។ មក​ទល់​បច្ចុប្បន្ន ឆាណែល​របស់​លោក​មាន​ឈ្មោះ​ថា “Survival Builder” មាន​អ្នក​ចុច Subscribe ចំនួន 10,4M ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់