• 2022-11-29 02:00:00
  • ព័ត៌មាន

កុំរំលងឲ្យសោះ! មកមើលពិព័រណ៍យានយន្ត ប្រចាំឆ្នាំ២០២២ របស់ផ្សារទំនើប អ៊ី អនម៉ល សែន សុខ ស៊ីធី

  • 2022-11-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុសភ្លែកពីឆ្នាំមុនៗ បន្ថែមពីលើនាមជាផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក្រៅពីមុខងារជាហាងទំនិញ លក់រាយ, ឆ្នាំនេះផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី បានរៀបចំឡើងនូវកម្មវិធី ពិព័រណ៍ យានយន្តប្រចាំឆ្នាំ ២០២២ ដែលចាប់ផ្ដើមពី៖

  • ថ្ងៃទី ២ ដល់ ៤ ខែ ធ្នូ ពីម៉ោង​ ៩ព្រឹក ដល់​ម៉ោង​ ១០យប់
  • ទីតាំង ចំណតរថយន្តជាន់ផ្ទាល់ដី នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី

កម្មវីធីនេះនឹងនាំមកនូវសកម្មភាពសប្បាយៗដូចជា៖ ការតាំងបង្ហាញរថយន្តលើសពី ២០ម៉ាក, ឡានសំរាប់បើកបរសាកល្បងផ្ទាល់, ការប្រគុំតន្រ្តីពី ស្រាបៀរហនុមាន, ការតាំងបង្ហាញរថយន្ដស្ព័រ, ឱកាសក្នុងការលេងហ្គេមដើម្បីឈ្នះរង្វាន់ និង បង្កើនចំណេះដឹងអំពី កម្ចី និង ធានារ៉ាប់រងលើយានយន្ត ។

បន្ថែមពីលើនេះដែរកម្មវិធីនេះអាចជាផ្នែកមួយដែលជួយលើកម្ពស់វិស័យយានយន្តនៅប្រទេសកម្ពុជា ,​បង្កើនចំណេះដឹងថ្មីទាក់ទងនិងបច្ចេកវិជ្ជាយានយន្ត, បង្កើនភាពជិតស្និតរវាងយុវវ័យ និង យានយន្ត, បង្កើតភាពងាយស្រួលដល់អតិថិជនដោយអតិថិជនអាចមើលយានយន្ត , សាកសួរពត័មាន និង អាចបើកបរសាកល្បងក្នុងពេលតែមួយ។

កុំឲ្យឱកាសដ៍អស្ចារ្យនេះកន្លងហួស ទៅអោយសោះ សូមអតិថិជនទាំងអស់ចូលរួមពិព័រណ៍ យានយន្ដប្រចាំឆ្នាំ ២០២២ នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធីនេះដោយសេរី៕

មតិយោបល់