• 2022-10-24 09:57:18
  • ព័ត៌មាន

កម្មវិធីបើកបរសាកល្បងខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ 2023

  • 2022-10-24 09:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការបើកបរសាកល្បងដ៏ពិសេសខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ 2023 ដែលប្រព្រឹត្តឡើងនៅថ្ងៃទី22 និងថ្ងៃទី23 ខែ តុលា ឆ្នាំ 2022 វេលាម៉ោង 9:00 ព្រឹក រហូតដល់ម៉ោង 4:00 ល្ងាច នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់) ដោយមានអតិថិជន និងភ្ញៀវកិត្តិយសចូលរួមប្រមាណជាង 500 នាក់។

នៅក្នុងកម្មវិធីបើកបរសាកល្បងនេះ ក៏មានការដាក់តាំងបង្ហាញរថយន្តFord ស៊េរីឆ្នាំ 2023គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, រថយន្តFord Ranger XLT, រថយន្តFord Ranger Wildtrak, រថយន្តFord Everest, និងរថយន្តFord Ranger Raptor ដែលមានការតុបតែងលំអ និងរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។

ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្តFord ស៊េរីឆ្នាំ 2023 ទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវធម្មតា(On-Road Highway) ការបើកបរលើឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ផ្លូវរអិល ផ្លូវភក់ ផ្លូវថ្មគ្រួស ផ្លូវគ្រលុកផុង ផ្លូវចុះចំណោតខ្លាំង ផ្លូវខ្សាច់ និងផ្លូវចុះទឹករហូតដល់ជម្រៅ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែលបំពាក់ក្នុងរថយន្ត Next-Generation Ford ស៊េរីឆ្នាំ 2023នេះ ផងដែរ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ Baja Mode របស់រថយន្តFord Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលមិនធ្លាប់មានពីមុនមក និងមិនមានរថយន្តដទៃអាចធ្វើបាននោះឡើយ ដោយអតិថិជនទទួលបានបទពិសោធន៍ថ្មីដ៏អស្ចារ្យក្នុងរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ 2023 ដែលបើកបរជាមួយអ្នកជំនាញបរទេសសញ្ជាតិអូស្រ្តាលី កាណាដា និងថៃ ជាដើម ដែលជាអ្នកឯកទេស និងមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីអោយអតិថិជនទទួលបាននូវបទពិសោធន៍មួយដ៏ថ្មីភ្លែក និងអស្ចារ្យមិនធ្លាប់មានពីមុនមក។

លើសពីនេះទៅទៀត អាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខបានរៀបចំសម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះនៅក្រោមតង់ដ៏ធំទូលាយងាយស្រួលក្នុងការជួបជុំគ្នា ទំនាក់ទំនងគ្នា និងថែមទាំងមានកន្លែងកម្បាន្តរបស់កុមារតូចៗដែលបង្កើននូវបរិយាកាសសប្បាយរីករាយសម្រាប់ក្រុមគ្រួសារអតិថិជន និងភ្ញៀវកិត្តិយសជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនេះ។

រាល់អតិថិជនដែលបានចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford ទាំងអស់នឹងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ សួនទឹកហ្គាឌិនស៊ីធី និងវត្ថុអនុស្សាវរីយផ្សេងៗជាច្រើនទៀត។ សម្រាប់ការចុះឈ្មោះបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្ត Ford ស៊េរីឆ្នាំ 2023 សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785

មតិយោបល់