• 2022-10-18 02:32:20
  • ព័ត៌មាន

imma នឹងធ្វើដំណើរមកជួបទូតសុច្ឆន្ទៈ vivo កញ្ញា តន់ ចន្ទសីម៉ាដើម្បីផ្តិតយករូបភាពពេលរាត្រីដ៏ល្អឥតខ្ចោះ

  • 2022-10-18 02:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា imma ទូតសុច្ឆន្ទៈថ្មីរបស់ vivo តំណាងឱ្យស្មាតហ្វូន V25 Series គឺជាមនុស្សឌីជីថលដែលមានវត្តមានដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភាគច្រើន តែងតែយកទូតសុច្ឆន្ទៈល្បីៗមកជាតំណាងឱ្យផលិតផលរបស់ខ្លួន តែ vivo លើកនេះដោយយោងទៅតាមបច្ចេកវិទ្យាថ្មី និងភាពជឿនលឿននៃបច្ចេកវិទ្យានៃពិភពឌីជីថល vivo ក៏បានសម្រេចចិត្តយកទូតសុច្ឆន្ទៈតុក្កតាស្រីប្រទេសជប៉ុនសក់ខ្លីនិម្មិត មកជាដៃគូសហការ ក្លាយជាទូតសុច្ឆន្ទៈរបស់ប្រទេសនីមួយៗរហូតដល់ទៅ ៦ប្រទេស ដែលជាបណ្តាញចែកចាយស្មាតហ្វូន vivo ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។

ហេតុអ្វី imma ធ្វើការសហការជាមួយ vivo? តើវីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូបនេះ មានទំនាក់ទំនងអ្វីទៅនឹងស្មាតហ្វូន vivo V25 series ហើយមានគោលបំណងចង់បង្ហាញពីអ្វីដែរ។

imma បានសម្រេចចិត្តសហការជាមួយ vivo ដោយសារតែ vivo គឺជាក្រុមហ៊ុនល្បីលើឆាកអន្តរជាតិ ដែលមានដើមកំណើតក្នុងឆ្នាំ 1995 ព្រមទាំងមានមន្ទីរពិសោធន៍ទៅលើគុណភាព និងធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីៗ ព្រមទាំងសម្រួលដល់ការប្រើប្រាស់របស់អ្នកប្រើប្រាស់គ្រប់វ័យ។ គុណភាពគឺមានការធានា ហើយភាពទំនើប និងភាពទាន់សម័យជាកត្តាដែលពិតជាស័ក្តិសមក្នុងការធ្វើជាទូតសុច្ឆន្ទៈរបស់ vivo។ imma មានបេសកកម្មមួយក្នុងដំណើរទៅកាន់ ៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ គឺនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកន្លែងក្នុងការផ្តិតយករូបភាព Portrait ពេលរាត្រីដ៏ល្អឥតខ្ចោះ (Perfect Night Portrait) តាមរយៈការបង្ហាញខ្លួនរបស់ទូតសុច្ឆន្ទៈសីម៉ា។

វីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូបនេះបានឱ្យយើងឃើញថា imma អាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានយ៉ាងលឿនរហ័ស ដែលចង់បង្ហាញពីបន្ទះឈីប MediaTek បំពាក់លើស្មាតហ្វូន V25 Series គឺមានកម្លាំងម៉ាស៊ីនលឿនរហ័សដូចការឆ្លងភពរបស់ imma អញ្ចឹងដែរ។

កញ្ញា តន់ ចន្ទសីម៉ា នឹងបង្ហាញខ្លួននៅពេលរាត្រី រង់ចាំកញ្ញា imma ប្រើប្រាស់ស្មាតហ្វូន V25 Series ក្នុងការស្វែងរកប្លង់ ដែលចាប់យករូបភាព Portrait ពេលរាត្រីបានយ៉ាងស្អាតបំផុត ដោយប្រើប្រាស់កាមេរ៉ា 64MP OIS Ultra-Sensing របស់ V25 Series។ តាមរយៈប្រព័ន្ធទប់លំនឹងរបស់ស្មាតហ្វូន V25 Series អាចឱ្យ imma ចាប់យកប្លង់នាពេលរាត្រីបានយ៉ាងស្រស់ស្អាត។ អ្នកអាចចូលទៅទស្សនាវីដេអូរបស់ imma ជាមួយតន់ ចន្ទសីម៉ា ដោយគ្រាន់តែចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia

មតិយោបល់