• 2022-10-12 03:45:49
  • ព័ត៌មាន

1Byte ផ្តល់រង្វាន់ជូនសាធារណជន តាមរយៈកម្មវិធីបង្វិលកងយករង្វាន់

  • 2022-10-12 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ 1Byte ផ្តល់ទាំងរង្វាន់ ផ្តល់ទាំងការបញ្ចុះតម្លៃពិសេស 50%! ដំណឹងល្អសម្រាប់សាធារណជនទាំងអស់ក្នុងការឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពី 1Byte តាមរយៈកម្មវិធីបង្វិលកងយករង្វាន់ដែលរៀបចំឡើងនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី22-23 និងថ្ងៃទី29-30 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង10:00 ព្រឹក ដល់ម៉ោង8:00 យប់។

រង្វាន់មានផ្តល់ជូនសម្រាប់អ្នកចូលរួមបង្វិលកងទាំងអស់គ្នា ដែលរង្វាន់មានដូចជា អាវភ្លៀង មួកសុវត្ថិភាព និង Voucher ដែលមានទឹកប្រាក់រហូតដល់ $50 ជាច្រើនរង្វាន់។

ពិសេសលើសពីនេះទៀត 1Byte ក៏កំពុងធ្វើការបញ្ចុះតម្លៃពិសេស 50% ជូនអតិថិជនថ្មីរបស់ខ្លួនផងដែរ ដើម្បីអបអរពិធីបុណ្យហាឡូវីន ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមកោដ្ឋ ទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជា មានផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតលំដាប់ពិភពលោកជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, Domain, SMS Brandname, AWS partner និង DCMA Ignored Hosting ជាដើមជាមួយនឹងតម្លៃដ៏សមរម្យជាទីបំផុត។ អ្វីដែលសំខាន់បំផុតនោះគឺ 1BYTE ផ្តោតសំខាន់លើឯកជនភាពរបស់អតិថិជន ដោយមិនទាមទារឱ្យអតិថិជនបញ្ជាក់អត្តសញ្ញាណរបស់ខ្លួននៅក្នុងពេលចុះឈ្មោះប្រើប្រាស់ឡើយ។ រាល់ព័ត៌មានទាំងអស់របស់អតិថិជន រួមមានដំណើរការអាជីវកម្ម និងកាតប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម (Payment Card) ត្រូវបានកំណត់ក្នុងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុត។

1Byte ផ្តល់នូវកម្រិតបញ្ជូនគ្មានដែនកំណត់ (Unlimited Transfer Bandwidth) ជួយឱ្យអ្នកអាចបង្កើត Streaming Platform មួយដែលអាចគ្រប់គ្រងរហូតដល់100 Streamers Online ក្នុងពេលតែមួយ។ អ្នកថែមទាំងអាចធ្វើឱ្យ Server របស់អ្នកក្លាយជាអ្នករុករករ៉ែ Bitcoin (Bit Coin miner) គេហទំព័រកម្សាន្ត ឬបណ្ណាល័យផ្ទុកទិន្នន័យតាមអ៊ីនធឺណិតជាដើម។

មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ 1Byte មានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យការតភ្ជាប់បានយ៉ាងរលូនល្អឥតខ្ចោះ (Seamless Connectivity) និងចំណាយពេលបញ្ចូនព័ត៌មានឆាប់បំផុត (Lowest Latency) ហើយ 1Byte ក៏មានក្រុមការងារដែលអាចនិយាយភាសាខ្មែរ អង់គ្លេស និងវៀតណាមបានយ៉ាងស្ទាត់ជំនាញនៅប្រចាំការរាល់ថ្ងៃពេញ 24ម៉ោង ដើម្បីជួយដោះស្រាយរាល់បញ្ហាបច្ចេកទេសដែលអ្នកជួបប្រទះភ្លាមៗទាន់ចិត្ត។ ចំពោះមធ្យោបាយទូទាត់វិញក៏សម្បូរបែប និងងាយស្រួលបំផុត ដោយអតិថិជនអាចទូទាត់បានតាមរយៈ ABA Pay ឬ Credit/Debit Card ឬធនាគារ ឬ 1Byte’s Wallet ។

ក្រៅពីជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជា 1Byte ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍នានា ក្នុងបំណងបង្កើនសមត្ថភាពបំពេញការងារ ក៏ដូចជាបង្កើតបរិយាកាសការងារល្អៗ និងឱកាសក្នុងការរឹតចំណងសាមគ្គីភាពនៅក្នុងក្រុមការងារផងដែរ។ 1Byte មានជំនឿថា នៅពេលដែលបុគ្គលិកពេញចិត្តនឹងបំពេញការងារ គុណភាពនិងលទ្ធផលការងារក៏នឹងល្អប្រសើរទៅតាមនោះដូចគ្នា។ 1Byte សេវាកម្មល្អ ចរាចរណ៍លឿនរហ័ស ធ្វើឱ្យការងារនិងអាជីវកម្មរបស់អ្នកដំណើរការយ៉ាងរលូន!

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

  • លេខទូរសព្ទ៖ +855 88 468 8888
  • អ៊ីមែល៖ support@1byte.com
  • អាសយដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖

មតិយោបល់