• 2022-10-12 01:00:00
  • ព័ត៌មាន

ឃើញហើយស្អាតណាស់! ទូតសុច្ឆន្ទៈថ្មីរបស់ vivo មិនមែនជាមនុស្ស ប៉ុន្ដែគឺជា...

  • 2022-10-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា 12 – តុលា – 2022 ថ្ងៃនេះ vivo ប្រកាសពីភាពជាដៃគូសហការជាមួយ កញ្ញា imma ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo Cambodia ដើម្បីបង្ហាញអំពីការស្វែងរក និងបង្កើតរូបភាពដ៏ល្អឥតខ្ចោះ តាមរយៈស្មាតហ្វូន vivo V25 series ដែលជាស្មាតហ្វូន ផ្ទុកនូវថាមពលដ៏ខ្លាំងក្លាក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាពនាពេលរាត្រីបានដ៏ស្រស់បំព្រង។

ហេតុអ្វីបានជា កញ្ញា imma មិនមែនជាមនុស្ស ? តើកញ្ញា imma ក្លាយជាទូតសុច្ឆន្ទៈរបស់ vivo នៅប្រទេសកម្ពុជាបានយ៉ាងដូចម្តេច?

imma គឺជាឈ្មោះតុក្កតាស្រីជប៉ុនសក់ខ្លីនិម្មិត (Virtual) បង្កើតឡើងដោយកុំព្យូទ័រ ដែលមានឥទ្ធិពល និងភាពល្បីល្បាញក្នុងប្រព័ន្ធអុីនធឺណេតក្នុងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកយីហោអន្តរជាតិល្បីៗជាច្រើនហើយអ្វីដែលពិសេសនោះ imma នឹងក្លាយទៅជាអ្នកតំណាងឱ្យក្រុមហ៊ុនស្មាតហ្វូន vivo (New virtual Brand Ambassador) ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

ក្រុមហ៊ុន vivo មានគោលបំណងសាងសង់ស្ពានរវាងពិភពមនុស្ស និងពិភពឌីជីថល (Digital) ។ តាមរយៈភាពច្នៃប្រឌិតពិសេស vivo ផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលនៃការប្រើប្រាស់ទូរស័ព្ទក៏ដូចជាឌីជីថល។

ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo (New virtual Brand Ambassador) កញ្ញា imma បានបង្ហាញថា “វាជាបទពិសោធន៍ដ៏រីករាយមួយក្នុងការសហការជាមួយ vivo ប្រទេសកម្ពុជា ក្នុងនាមជាទូតសុច្ឆន្ទៈនៃស្មាតហ្វូន vivo V25 series នេះ។ ការពិតទៅនាងខ្ញុំតែងតែមានបំណង ស្វែងរកអ្វីដែលថ្មីហើយប្លែក ក្នុងការបង្ហាញ អំពីការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងស្មាតហ្មូន V25 series ក្នុងការចាប់យក និងរក្សាទុកនូវការចងចាំដ៏រស់រវើកទាំងអស់ ជាមួយមិត្តភក្តិថ្មីនៅពេលខាងមុខនេះ។

តាមរយៈភាពរីកចម្រើន នៃពិភពឌីជីថល (Digital ) កញ្ញា imma នឹងប្រើប្រាស់ស្មាតហ្វូន vivo V25 series ក្នុងការចេញដំណើរឆ្លងកាត់ទ្វីបទាំងប្រាំមួយទីក្រុងនៅអាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះមានទីក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ តើការធ្វើដំណើរ របស់កញ្ញា IMMA មកដល់កម្ពុជានោះគឺ មកដល់ទីក្រុងមួយណាដែរ ?តើការធ្វើដំណើររបស់ កញ្ញា imma នោះគឺ មានគោលបំណង អ្វីដែរ?

កញ្ញា imma មានគម្រោងសហការជាមួយ នឹងទូតសុច្ឆន្ទៈផងដែរ តើ កញ្ញា imma នឹងមានការសហការជាមួយ និងទូតសុច្ឆន្ទៈ នៃប្រទេសកម្ពុជាមួយណា ដែរ ហើយតើ អ្នកទាំងពីរសហការគ្នាដោយរបៀបណា?

តោះរង់ចាំទស្សនា ភាពក្រមិចក្រមើម និងបុគ្គលិកលក្ខណៈ របស់តុក្កតាជប៉ុនសក់ខ្លីនិម្មិតនេះ លើ vivo Facebook official page ទាំងអស់គ្នា ហើយមិនតែប៉ុណ្ណោះ កញ្ញា imma នឹងនាំមកនូវអារម្មណ៍ប្លែក សប្បាយរីករាយ ជាមួយនឹងការលេងល្បែង ព្រមទាំងឈ្នះរង្វាន់ជាទីគាប់ចិត្តផងដែរ។

មតិយោបល់