• 2022-09-28 02:53:27
  • ព័ត៌មាន

Mitsubishi Outlander PHEV ឆ្នាំ២០២៣ ប្រើសាំងផង សាកភ្លើងផង ជិះ១០០គ.ម ស៊ីត្រឹម៣លីត្រ

  • 2022-09-28 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsubishi ទើបតែបានបង្ហាញសមត្ថភាពនៃរថយន្ត SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid របស់ខ្លួន គឺម៉ូដែល Outlander PHEV ស៊េរីឆ្នាំ២០២៣ មុនពេលវាបង្ហាញខ្លួនជាផ្លូវការ នៅខែវិច្ឆិកាខាងមុខ។

រថយន្ត Mitsubishi Outlander PHEV ឆ្នាំ២០២៣ ប្រើម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនី២ និង កញ្ចប់អាគុយទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ២៤៨សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ហើយវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ ទៀតផង។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញ ជាមធ្យមត្រឹមតែ ៣លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

រថយន្ត SUV កូនកាត់នេះក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយសាកពី ០-៨០% ចំណាយពេលប្រហែល ៣៨នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏បានបំពាក់ធុងសាំងធំជាងមុន សរុប ៥៦លីត្រ ដែលអនុញ្ញាតឲ្យវាអាចបើកបានចម្ងាយសរុបដល់ ៦៧៦គីឡូម៉ែត្រ ឯណោះ។

យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែក្រុមហ៊ុន Mitsubishi បានបង្ហាញថា តម្លៃនៃរថយន្ត Outlander PHEV ឆ្នាំ២០២៣ ប្រភេទ ៧កៅអី គឺចាប់ពី ៣៩,៨៤៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទ៖ សេង ឡុង

មតិយោបល់