• 2022-09-20 02:46:52
  • ព័ត៌មាន

ចេញលក់មិនទាន់ប៉ុន្មានថ្ងៃផង iPhone 14 Pro មានអ្នកប្រើជួបបញ្ហាញ័រកាមេរ៉ាទៅហើយ

  • 2022-09-20 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 Pro & 14 Pro Max ទើបដាក់លក់បានប៉ុន្មានថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ពេលនេះអ្នកប្រើមួយចំនួនបានជួបបញ្ហាមានរំញ័រប្រព័ន្ធកាមេរ៉ាក្រោយពេលចុចថតវីដេអូលើកម្មវិធីដូចជា TikTok, Instagram និង Snapchat ជាដើម។ ប៉ុន្ដែចំពោះកម្មវិធី Camera របស់ iPhone ផ្ទាល់ គឺមិនមានបញ្ហានេះទេ។

ចំពោះបញ្ហានេះ Apple ទទួលស្គាល់ថាមកពីបច្ចេកទេសកម្មវិធី Software ជាមួយកម្មវិធីដទៃ (third party app) មិនមែនបណ្ដាលមកពីផ្នែក Hardware នោះទេ។

ដូចនេះដំណោះស្រាយ Apple នឹងបញ្ចេញកំណែអាប់ឌែតនៅសប្ដាហ៍បន្ទាប់ទៀត។ នេះបើតាមអ្នកនាំពាក្យ Apple ដែលបានឆ្លើយតបទៅកាន់ សារព័ត៌មាន MacRumors៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់