• 2022-09-12 01:37:54
  • ព័ត៌មាន

ចូលរួមជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការចាក់សាំង Excellium របស់ តូតាល់អេនើជី

  • 2022-09-12 01:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន តូតាល់អេនើជី នឹងធ្វើយុទ្ធនាការ « Energies for Lives» ដើម្បីជួយចូលរួមបរិច្ចាគថវិកាពីការចាក់សាំងប្រភេទនេះ ដល់មូលនិធិនិងមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ អ្វីៗទាំងអស់បានផ្លាស់ប្តូរ ហើយក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថាមពល និងធនធានយ៉ាងច្រើនដើម្បីធានាដំណើរការរបស់មន្ទីរពេទ្យ បើទោះបីជាត្រូវជួបឧបសគ្គយ៉ាងណាក៏ដោយ។ ក្នុងនោះការចំណាយរបស់មន្ទីរពេទ្យគន្ធបុប្ផាប្រចាំឆ្នាំទាំង៥គឺមានប្រមាណ ៤៣,៥លានដុល្លារឯណោះ។

ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់ត្រឹមតែ ១៦លានដុល្លារប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបើធ្វើការប្រៀបធៀបនឹងឆ្នាំ២០១៩។ ប៉ុន្តែមូលនិធិនេះ បានទទួលការបរិច្ចាគពីសប្បុរសជន កើនឡើងចំនួន ៩,៧% ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២២នេះ បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយក៏កំពុងស្វែងរកការបរិច្ចាគបន្ថែមទៀតផងដែរ ដើម្បីបន្តប្រតិបត្តិការ និងចីរភាពរបស់មន្ទីរពេទ្យ និងលើកកម្ពស់ស្មារតី «ខ្មែរជួយខ្មែរ»។

យុទ្ធនាការ « Energies for Lives» របស់ តូតាល់អេនើជី នឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែកញ្ញា ដល់ថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ

  • រាល់ការចាក់ប្រេងសាំង Excellium របស់លោកអ្នក ពី២-៥លីត្រ ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១០០រៀលដល់មូលនិធិគន្ធបុប្ផាកម្ពុជា
  • រាល់ការចាក់ប្រេងសាំង Excellium របស់លោកអ្នក ពី៦-១០លីត្ររឺលើសពីេនះ ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ២០០រៀលដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

តូតាល់អេនើជី ផ្តួចផ្តើមយុទ្ធនាការនេះក្នុងគោលបំណងផ្តល់ឱកាស ដល់លោកអ្នកដែលជាអតិថិជនថ្មីនិងចាស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់កុមារដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ លោកអ្នកអាច ចូលរួមក្នុងកម្មវិធីនេះ ដោយគ្រាន់តែអញ្ជើញទៅចាក់សាំង Excellium នៅគ្រប់ស្ថានីយប្រេងឥន្ធនៈរបស់ តូតាល់អេនើជី ទាំងអស់ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា សាំង Excellium របស់ TotalEnergies គឺមានគុណប្រយោជន៍ដូចជា៖

  • ជួយសម្អាតម៉ាស៊ីនបានស្អាតល្អ និងប្រឆាំងការសឹករេចរិល ការពារម៉ាស៊ីនរបស់លោកអ្នកបានយូរអង្វែង។
  • មានសារធាតុជំនួយសន្ទុះម៉ាស៊ីនដែល ជួយអោយមានការប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ។
  • កាត់បន្ថយការបំភាយឧស្ម័នកាបូនិច។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ ទំព័រហ្វេសប៊ុក តូតាល់អេនើជី

សូមចូលរួម **តូតាល់អេនើជី គ្រុប ដើម្បីទទួលដំណឹងប្រចាំថ្ងៃអំពីចរាចរណ៍ ម៉ូតូ និងរថយន្ត៕

មតិយោបល់