• 2022-09-08 03:07:45
  • ផលិតផលថ្មី

ចេញផ្លូវការកាសជំនាន់ថ្មី AirPods Pro ទប់សំឡេងរំខានគុណនឹង២ កន្លែងបញ្ជារថ្មី និងប្រអប់ថ្មីមាន Speaker ផងដែរ

  • 2022-09-08 03:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានប្រកាសចេញ AirPods Pro ជំនាន់ទី២ បំពាក់បន្ទះឈីប H2 ទប់សំឡេងរំខានលើសមុនដល់ទៅ ២ដង ឯណោះ។ តាមពិតទៅមើលឱ្យយូរកាសជំនាន់ថ្មីនេះដូចស្រដៀងទៅនឹងម៉ូឌែល Pro ជំនាន់មុនផងដែរ។

ការអាប់ឌែតលើកនេះ តួខ្លួនរបស់កាសមានគន្លាក់ឆ្នូតបន្តិចសម្រាប់ការប្រើបញ្ជារតម្លើងទម្លាក់សំឡេង រីឯជ័រស៊ីលីកូននៃចុងកាស ក៏ផ្ដល់ទំហំច្រើនជម្រើសសម្រាប់ត្រចៀកបន្ថែម ដូចជាទំហំ ទំហំ XS ទំហំតូច មធ្យម និងធំ។

Apple លើកឡើងបន្ថែមថា AirPods Pro ផ្ដល់នូវគុណភាពសាច់បាសកាន់តែសម្បូរបែប និងបញ្ចេញសំឡេងជាគ្រីស្ដាល់ច្បាស់ មិនថាក្នុងកម្រិតហ្វេ្រកង់ខ្ពស់នោះទេ។

ចំពោះថាមពលថ្ម Apple អះអាងថាវាអាចប្រើដល់ ៦ម៉ោង សម្រាប់ការសាកម្ដង ចំណែកឯប្រអប់របស់វាវិញបង្កើនថាមពលដល់ទៅ ៣០ម៉ោង ខណៈម៉ូឌែលមុនអាចប្រើបាន ២៤ម៉ោង ប៉ុណ្ណោះ។ បន្ថែមពីនេះ ប្រអប់ថ្មីនេះមានបំពាក់រន្ធបំពងសំឡេងងាយស្រួលពេលស្វែងរកជាមួយកម្មវិធី Find My និងមានស្ដង់ដារ IPX4 ការពារពីទឹក និងញើសទៀតផង។

AirPods Pro ជំនាន់ថ្មីនឹងដាក់លក់ថ្ងៃទី២៣ ខែកញ្ញា ជាមួយតម្លៃ ២៤៩ដុល្លារ៕

អត្ថបទ៖ កុសល

មតិយោបល់