• 2022-09-06 03:47:26
  • ព័ត៌មាន

ចំណុចធំៗទាំង ៧ នឹងមានលើ iPhone 14 ត្រៀមប្រកាសចេញថ្ងៃទី ៧ នេះហើយ

  • 2022-09-06 03:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 នឹងត្រូវប្រកាសចេញក្នុងព្រឹត្តិការណ៍ Apple Event មានឈ្មោះថា Far Out នៅថ្ងៃទី៧ ខែកញ្ញា ម៉ោង១២អាធ្រាតនៅកម្ពុជា ឈានចូលថ្ងៃទី៨។ យោងតាមប្រភពធំៗ និងគួរឱ្យទុកចិត្តជាច្រើនស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងមាន ៧ចំណុច ធំៗទាំងនេះ៖

១. iPhone 14 នឹងប្ដូរថ្ងាសឆកថ្មី មានរូបរាងដូចគ្រាប់ថ្នាំពេទ្យ សម្រាប់ម៉ូឌែល Pro ប៉ុន្ដែម៉ូឌែលធម្មតានៅប្រើថ្ងាសឆកដូចមុន។

២. លែងមានម៉ូឌែល mini Apple សម្រេចលែងផលិតម៉ូឌែលនេះព្រោះខ្វះការគាំទ្រ ប៉ុន្ដែនឹងជំនួសដោយម៉ូឌែលធម្មតាប៉ុន្ដែមានអេក្រង់ធំដូចម៉ូឌែល Pro។ ដែលមានដូចជា iPhone 14 និង 14 Pro ប្រើអេក្រង់ ៦,១អ៊ិញ និង iPhone 14 Max និង 14 Pro Max នឹងប្រើអេក្រង់ ៦,៧អ៊ិញ។

៣. អាចថតវីដេអូដល់ កម្រិត 8K ដែលឆ្នាំនេះ Apple នឹងអាប់ឌែតកាមេរ៉ាក្រោយពី 12MP ទៅទំហំធំ 48MP។ ហើយការអាប់ឌែតនេះចំពោះម៉ូឌែល Pro ប៉ុណ្ណោះ។

៤. បន្ទះឈីបថ្មី A16 នឹងមានលើតែម៉ូឌែល Pro ប៉ុណ្ណោះ ប៉ុន្ដែម៉ូឌែលធម្មតានឹងប្រើឈីបជំនាន់មុន A15 ដូចទៅនឹង iPhone 13 series ផងដែរ។

៥. ប្រើប្រាស់ស៊ុមព័ទ្ធជុំវិញថ្មី ជាសារធាតុទីតានីញ៉ូម មានទម្ងន់ស្រាលនិងរឹងមាំ ជំនួសឱ្យការប្រើស៊ុមព័ទ្ធជុំវិញជាដេរ៉ា ឬ Stainless Steel ដែលមានលើម៉ូឌែល Pro ជំនាន់មុន ដោយឡែកម៉ូឌែលធម្មតាមិនមែន Pro នឹងបន្តប្រើស៊ុមជាអាលុយមីញ៉ូមដូចជំនាន់មុនដដែល។

៦. iPhone 14 នឹងដាក់ឱ្យប្រើមុខងារ Always On Display នេះបើយោងទៅតាម iOS 16 ជំនាន់សាកល្បងដែលបានដាក់ឱ្យប្រើមួយរយៈមកនេះ។

៧. តម្លៃថ្លៃជាងមុន ១០០ដុល្លារ

  • iPhone 14 តម្លៃចាប់ពី ៧៩៩ដុល្លារ
  • iPhone 14 Max តម្លៃចាប់ពី ៨៩៩ដុល្លារ
  • iPhone 14 Pro តម្លៃចាប់ពី ១០៩៩ដុល្លារ
  • iPhone 14 Pro Max តម្លៃចាប់ពី ១១៩៩ដុល្លារ

ដូចនេះទាំង ៧ ចំណុចខាងលើជាដំណឹងរំពឹងទុកពី iPhone 14 ដែលបានលេចធ្លាយពីប្រភពគួរឱ្យទុកចិត្តជាច្រើន។ យ៉ាងណាកាន់តែច្បាស់ពី iPhone ជំនាន់ថ្មីយើងនឹងរង់ចាំមើលទាំងអស់គ្នាបន្ថែមទៀត នៅថ្ងៃទី៧ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ Far Out របស់ Apple៕

អត្ថបទ៖ កុសល

មតិយោបល់