• 2022-08-26 03:48:31
  • ព័ត៌មាន

តើទូតសុច្ឆន្ទៈទាំង២របស់ vivo នឹងបង្ហាញអ្វីខ្លះក្នុងកម្មពិធីសម្ពោធស៊េរី V25 ថ្មី ដែលជាស្មាតហ្វូនប្រែពណ៌​ និងថតរូបដ៏ច្នៃប្រឌិត?

  • 2022-08-26 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា ថ្ងៃទី 15, សីហា, 2022៖ ក្រុមហ៊ុន vivo បានបង្ហាញស៊េរី V ទាន់សម័យចុងក្រោយបំផុត របស់ខ្លួនគឺ V25e , V25 5G និង V25 Pro ជាមួយនឹងមុខងារថតរូបដ៏ល្អឥតខ្ចោះ ។ ស្មាតហ្វូន V25 series ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបង្ហាញពីសកម្មភាពខ្លួនឯងតាមរយៈរូបថតនិងវីដេអូ។ ស៊េរី V25 ថ្មីនេះនឹងអមដំណើរជាមួយ កញ្ញាតន់ ចន្ទសីម៉ា - Ton Chanseyma និង លោក វណ្ណដា - Vann Da ក្នុងការផ្តិតយករូបភាពដ៏មាន ថាមពល រស់ររើក ជាមួយនឹងកាមេរ៉ាដ៏អស្ចារ្យ ដោយផ្អែកទៅលើប្រសិទ្ធភាពខ្ពស់ ថាមពលខ្លាំងក្លា រូបរាងដ៏ប្រណិតនិងបច្ចេកវិទ្យាប្តូពណ៌ដ៏ទំនើប ព្រមគ្នាជាមួយនឹង លោក ឆេង សុភ័ក្រ្ត - Sopheak Chheng ដែលនឹងបង្ហាញអំពីបច្ចេកវិទ្យា ក្នុងការច្នៃប្រឌិតពីក្រោយភាពអនុភាពនៃឥទ្ធិពល V series ។

វត្តមានទូតសុច្ឆន្ទៈទាំងពីរក្នុងកម្មពិធីបើកសម្ពោធ V25 series នេះ នឹងប្រព្រឹត្តឡើងនៅ សណ្ឋាគាសុខា លំដាប់ផ្កាយប្រាំ នៅ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចាក់ផ្សាយផ្ទាល់តាមរយ:បណ្តាញសង្គម Facebook ( Media’s Facebook ) ដែលចាប់ផ្តើមចាក់ផ្សាយនៅវេលាម៉ោង ៧យប់។

ការប្រារព្ធពិធីបើកសម្ពោធ V25 series គឺចង់បង្ហាញអតិថិជននូវមុខងារនិងកម្មវិធីថ្មីៗរបស់ស្មាតហ្វូន V25series នេះក្នុងការចាប់យកពេលវេលាដ៏ប្រណិតជាមួយកាមេរ៉ាដែលមានសមត្ថភាពល្អឥតខ្ចោះដោយភ្ជាប់ជាមួយបច្ចេកវិទ្យាថតរូបដ៏ទំនើបនិងក្នុងគោលបំណងលើកទឹកចិត្តអ្នកប្រើប្រាស់អោយបញ្ចេញស្ទីលដែលមានភាពសប្បាយរីករាយទៅតាមការច្នៃប្រឌិតរបស់ខ្លួនក៏ដូចជាស្វែងរកនូវគំនិតថ្មីៗហើយបន្ថែមទៀតនោះគឺនៅក្នុងគោលបំណងបង្ហាញទៅដល់អតិថិជននូវលក្ខណៈពិសេសបន្ថែមទៀត អំពី V25 series ។

ក្នុងកម្មពិធីបើកសម្ពោធ V25series នេះ អតិថិជនដែលបានការឈ្នះរង្វាន់ពី Blind Order និងទទួលបានឱកាសចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីសម្ពោធដែលមានការចូលរួមពី ទូតសុច្ឆន្ទៈទំាងពីរ ព្រមទាំង ទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនក្នុងការបញ្ជាទិញ ៖

  • V25e ៖ កាបូបធំតម្លៃ $29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronze តម្លៃ $54 ជាមួយគម្រោងសេវា កម្ម SurfLikeCrazy 16GB រយៈពេល 4ខែ

  • V25 5G ៖ កាបូបធំតម្លៃ $29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronze តម្លៃ $54 ជាមួយគម្រោងសេវាកម្ម SurfLikeCrazy 16GB រយៈពេល 4ខែ និង ប័ណ្ណធានាអេក្រង់រយៈពេល

  • V25 Pro ៖ កាបូបធំតម្លៃ $29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronze តម្លៃ $54 ជាមួយគម្រោងសេវាកម្ម SurfLikeCrazy 16GB រយៈពេល 4ខែ , Bluetooth Speaker $59 និង ប័ណ្ណធានាអេក្រង់រយៈពេល 6ខែ

ចំពោះអតិថិជនឈ្នះរង្វាន់ដែលស្ថិតតាមបណ្តាខេត្តនានានឹងទទួលបានប្រាក់សោហ៊ុយចំនួន 100 ដុល្លារ។

  • លក្ខខណ្ឌ៖ អ្នកដែលឈ្នះត្រូវតែភ្ជាប់ចុងសន្លឹកប័ណ្ណ Blind-Order ទៅកាន់កម្មពិធីសម្ពោធដើម្បីផ្ទៀងផ្ទាត់។

  • ចំណាំ៖ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកម្មពិធីដោយមិនប្រកាសទុកជាមុន។

  • បញ្ជាក់៖ អ្នកមានសំណាង ចូលរួមក្នុងកម្មពិធីចំនួន 10 រូបតែប៉ុណ្ណោះ! លទ្ធផលនឹងប្រកាសនៅថ្ងៃទី30 ខែសីហា ឆ្នាំ2022! ចំពោះអ្នកកក់ទុកមុនបានលឿនធានាថានឹងទទួលបានឱកាសកាន់ធំនិងមានសិទ្ធិក្នុងការផ្សងសំណាងចំណែកឯអតិថិជនដែលតាមដាននូវការចាក់ផ្សាយផ្ទាល់នៅ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នឹងមានឱកាសឈ្នះរង្វាន់ភ្លាមៗ ដោយគ្រាន់តែលេងហ្គេម ក្នុងអំឡុងពេលចាក់ផ្សាយផ្ទាល់ នៃការសម្ពោធ v25 series លើបណ្តាញសង្គម Facebook សូមតាមដានទាំងអស់គ្នានូវការសម្ពោធ V25 series ទាំងអស់គ្នាកុំអោយខកខានណា៕

មតិយោបល់