• 2022-08-25 02:15:34
  • ព័ត៌មាន

ត្រៀមលុយ! ផ្លូវការហើយ Apple ទម្លាយថ្ងៃបញ្ចេញ iPhone 14 នាខែក្រោយនេះ

  • 2022-08-25 02:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Apple ប្រកាសផ្លូវការហើយនឹងយក ថ្ងៃទី៧ ខែកញ្ញា ដើម្បីប្រារពព្រឹត្តិការណ៍ Apple Event ទីតាំងនៅឯ Steve Jobs Theater ដូចរាល់ដង ដែលត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង០០ ថ្ងៃទី៨ ខែកញ្ញា។

ព្រឹត្តិការនេះគេរំពឹងទុកថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល iPhone 14, នាឡិកាម៉ូឌែលថ្មី Apple Watch Series 8 និង Apple Watch Pro។

ក្រៅពីនេះគេរំពឹងទុកថានឹងមានការប្រកាសចេញ second-generation AirPods Pro, iPad ជំនាន់ទី១០, iPad Pro និង Apple silicon Mac Pro បន្ថែមទៀតផងដែរ៕

អត្ថបទ៖ កុសល

មតិយោបល់