• 2022-08-23 03:41:31
  • ផលិតផលថ្មី

ម៉ូតូ Wave Alpha 2023 របស់ Honda ចេញហើយ តែមថ្មី តម្លៃជាង ៧០០ដុល្លារចេញពី​រោងចក្រ

  • 2022-08-23 03:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ក្នុងប្រទេសវៀតណាម បានប្រកាសចេញផ្លូវការម៉ូតូស៊េរីថ្មីរបស់ខ្លួនគឺ Wave Alpha 2023 ដែលមានតម្លៃជាង ១៧លានដុង ឬប្រហែល ៧៦០ដុល្លារ។

ម៉ូតូចង្កឹះលេខដែលឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារវៀតណាមមួយនេះ មកជាមួយ Version Special និង Standard ដោយវាត្រូវបានឌីហ្សាញតែមថ្មី ជាពិសេសនិមិត្តសញ្ញា Alpha ដែលរំលេចយ៉ាងធំទាក់ភ្នែក ប៉ុន្តែរក្សារូបរាងដដែល និងមានជម្រើសពណ៌ច្រើន។

តែយ៉ាងណា Honda Wave Alpha 2023 នៅតែបន្តប្រើម៉ាស៊ីនចំណុះ ១១០cc ដដែល ផលិតបានកម្លាំង ៨,២សេះ និងកម្លាំងរមួល ៨,៤ញ៉ូតុនម៉ែត្រ។ ជាមួយគ្នានេះ វាក៏មិនមានបំពាក់បច្ចេកវិទ្យាថ្មីអ្វីគួរឱ្យចាប់អារម្មណ៍ដែរ ក្នុងនោះកុងទ័រជាប្រភេទ Analog ដែលបង្ហាញពីចម្ងាយបើកបរ ល្បឿន និងកម្រិតសាំងជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់