• 2022-08-16 03:25:25
  • ព័ត៌មាន

ដុំសាកល្បឿនអណ្ដើក 5W របស់ iPhone ជិតអស់ជីវិត លែងមានលក់នៅប្រទេសជាច្រើន

  • 2022-08-16 03:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុំសាក iPhone កម្លាំង ៥វ៉ាត់ ដែលប្រើរន្ធ USB-A មានល្បឿនសាកយឺត និងហាក់ហួសសម័យទៅហើយនោះ ជិតអស់ជីវិតហើយ ត្បិតលែងមានលក់លើហាងអនឡាញរបស់ Apple នៅប្រទេសជប៉ុន ក្រោយមកទៀត គេរកឃើញថា ត្រូវបានលក់អស់ ឬត្រូវបានដកចេញទាំងស្រុងនៅបណ្ដាហាង នាប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ចិន និងប្រទេសមួយចំនួនទៀត។

ដោយឡែក Apple នៅបន្តលក់ដុំសាក ៥វ៉ាត់ ក្នុងតម្លៃ ១៩ដុល្លារ នៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសកាណាដា ចក្រភពអង់គ្លេស អៀរឡង់ សិង្ហបុរី និងប្រទេសមួយចំនួនទៀត។ ប៉ុន្ដែតាមមើលចលនាលក់នេះ នឹងមិនបន្តយូរនោះទេ ព្រោះ Apple មានដុំសាកថ្មី MagSafe ប្រភេទឆក់ជាប់នឹងស្មាតហ្វូន និងអតិថិជនកំពុងនិយមប្រើដុំសាកល្បឿន USB C ជាច្រើនទៅហើយ។

គួរបញ្ជាក់ថា ដុំសាកនេះ Apple បានដាក់ឱ្យប្រើតាំងពី iPhone 3G រហូតមកដល់ iPhone 11៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់