• 2022-08-11 08:51:40
  • ផលិតផលថ្មី

ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 4 និង Z Fold4 បានលេចរូបរាងពិត ជាមួយការ Pre-Order ថែមជូនកាដូឡើងម៉ាអ៊ែមម៉ង!

  • 2022-08-11 08:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្របពេលនៃព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្យ សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ០៨:០០ យប់ រហូតដល់ ម៉ោង ១០:០០ យប់ ផងដែរ។

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ។

ហើយសម្រាប់សករាជថ្មីចុងឆ្នាំ ២០២២ នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះ Galaxy Z ស៊េរី នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ ដែលអាចថតភ្លឺច្បាស់ខ្លាំង បញ្ចេញរូបភាពរស់រវើក,កំពូលថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy Z Fold4 មកលើកនេះគឺត្រូវបានបំពាក់មកជាមួយដៃគូដ៏ពិសេសប៊ិក S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរដែលធ្វើឱ្យកាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនទៅទៀត”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវ បទពិសោធន៍ថ្មី ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី ១១ ដល់ ២៤ ខែសីហា ឆ្នាំ២០២២ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

កម្ម៉ង់ទិញទុកមុន Galaxy Z Flip 4 នឹងទទួលបាន៖

  • ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត
  • Galaxy Bud2 pro
  • ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល ១២ខែ
  • បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល ១ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

ដែលសរុបទឹកប្រាក់រហូតដល់ទៅ ៣៥៨ដុល្លារ

កម្ម៉ង់ទិញទុកមុន Galaxy Fold 4 នឹងទទួលបាន៖

  • ស្រោមទូរសព្ទដ៏ស្រស់ស្អាតដែលអាចដាក់ប៊ិចបាន (standing cover with Pen)
  • Galaxy Bud 2 pro
  • ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល ១២ ខែ
  • បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល ១ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

ដែលសរុបទឹកប្រាក់រហូតដល់ទៅ ៤៦៨ដុល្លារ

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់៖

  • Facebook: SamsungCambodia
  • IG: samsungcambodia
  • TikTok: samsungcambodia

ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

មតិយោបល់