• 2022-07-14 07:01:00
  • ព័ត៌មាន

​ដឹង​អត់​ថានៅ​លើហ្វេសប៊ុក ​រូប EMOJI ​មួយ​ណាដែល​គេ​​និយម​លេង​ច្រើន​​បំផុត​នៅ​កម្ពុជា​យើង​?

  • 2022-07-14 07:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ទិន្នន័យផ្ដល់ដោយក្រុមហ៊ុន Meta នាថ្ងៃ ទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលប្រើប្រាស់យ៉ាងពេញនិយមបំផុតនៅលើបណ្តាញសង្គម Facebook ពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យចាប់ពី ១៨ ដល់ ៦៥ ឆ្នាំនៅ​ក្នុងប្រទេសកម្ពុជានោះគឺ រូបបេះដូងពណ៌ក្រហម ។

ចំណែកឯ Emoji ទាក់ទងនឹងសកម្មភាពកម្សាន្តពេញនិយមបំផុតគឺ រូបបាល់ទាត់។

ដើម្បីចូលរួមអបអរទិវា Emoji និង Reaction ពិភពលោកនៅលើ WhatsApp នាថ្ងៃទី ១៧ កក្កដាក្រុមហ៊ុន Meta នឹងមានការ​ចែករំលែកនូវព័ត៌មានកម្សាន្តប្លែកៗជាច្រើនអំពី របៀបដែលប្រជាជនកម្ពុជាប្រើប្រាស់មុខងារ Emoji នៅលើផ្លេតហ្វមទាំងអស់របស់ខ្លួន។ រូប emoji នៅលើបណ្តាញសង្គម Facebook ដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យគឺ រូបបេះដូងពណ៌ក្រហម ចំណែកឯ Emoji ដែលពេញនិយមបន្ទាប់គឺ រូបមុខសើចលាយទឹកភ្នែក។

ទោះបីជាយ៉ាងនេះក្តី អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមួយចំនួនដែលមានអាយុចាប់ពី ៤៥ ទៅ ៦៥ ឆ្នាំក៏​ចូលចិត្តប្រើប្រាស់ រូបទះដៃជាជម្រើសទីពីររបស់ពួកគេ ជាជាង រូបមុខសើចលាយទឹកភ្នែក។

រូប Emoji នៅលើបណ្តាញសង្គម Facebook ពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យគឺ រូបបេះដូងពណ៌ក្រហម ខណៈ Emoji ដែលពេញនិយមបន្ទាប់នោះគឺ រូបមុខសើចចេញទឹកភ្នែក។ ទោះបីជាយ៉ាងនេះក្តី អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដែលមានអាយុចាប់ពី ៤៥ ទៅ ៦៥ ឆ្នាំបែរជាចូលចិត្ត ប្រើរូបទះដៃ ជាជម្រើសបន្ទាប់របស់ពួកគេទៅវិញជាជាង រូបមុខសើចលាយទឹកភ្នែក។

បើនិយាយអំពី emojis នៅលើ Facebook រូប Emoji ទាក់ទងនឹងកីឡាដែលគេប្រើច្រើនបំផុតនោះគឺ រូបបាល់ទាត់ បន្ទាប់មកទៀតគឺ រូបអង្គុយសមាធិ ហើយជាចុងក្រោយគេគឺ រូបស្រោមដៃប្រដាល់។

ចំណែកឯនៅលើបណ្តាញសង្គម Instagram វិញ emojis រូបបាល់ទាត់ និង រូបអង្គុយសមាធិ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ និង ២ រៀងគ្នា។ ខណៈដែល​ emoji លើ Instagram ដែលពេញនិយមបំផុតទីបីគឺ រូបមនុស្សហែលទឹក។

ចំណុចគួរជាទីចាប់អារម្មណ៍បំផុតនោះគឺថា បើទោះបីជាប្រជាប្រិយភាពនៃការប្រើប្រាស់ Emoji វាហាក់លម្អៀងទៅតាមភេទនៃអ្នកប្រើប្រាស់ក៏ដោយ យើងសង្កេតឃើញថា រូបសញ្ញាបេះដូងក្រហម នៅតែត្រូវបានប្រើយ៉ាងពេញនិយមពីសំណាក់​​​អ្នកប្រើទាំងប្រុស -ស្រី ។

ក្នុងចំណោម Emojis ថ្មីបំផុតដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនMeta នៅលើ Facebook នោះគឺ រូបព្យាយាមទប់ទឹកភ្នែក រូបដៃរាងបេះដូង និង រូបលួចបើកភ្នែកមើល ហាក់ដូចជាទទួលបានការគាំទ្រខ្លាំងជាងគេបំផុត។

មុនពេលការចេញផ្សាយទិន្នន័យចុងក្រោយ កាលពីសប្តាហ៍កន្លងទៅនេះ ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសថា Reactions នៅលើ WhatsApp កំពុងតែបន្តអភិវឌ្ឍដើម្បីបញ្ចូលបន្ថែមនៅក្នុងក្តារចុច emoji ពេញលេញ និងមានបំពាក់នូវមុខងារជ្រើសរើសពណ៌សម្បុរផងដែរ។ អ្នកប្រើប្រាស់នឹងអាចប្រើ emoji ណាក៏បាននៅពេលចង់ផ្ដល់ Reaction ផ្សេងៗទៅនឹងសាររបស់ពួកគេដែលនឹងធ្វើឱ្យការសន្ទនាកាន់តែរីករាយទ្វេដង។ លើសពីនេះ WhatsApp របស់ក្រុមហ៊ុន Meta បានសហការជាមួយ អ្នកជំនាញបង្កើត emoji គឺក្រុមហ៊ុន Emojipedia ដើម្បីជជែកវែកញែកទៅលើ Emojis ថ្មីបំផុ​​តមួយចំនួនដែលរំពឹងថានឹងលេចឡើងនៅក្នុងក្រុមសន្ទនារបស់អ្នកដើម្បីឱ្យ​​ដឹងថាពួកវាមានន័យយ៉ាងណា។

អ្នកជំនាញបង្កើត Emoji គឺក្រុមហ៊ុន Emojipedia ដើម្បីស្វែងយល់អំពី Emoji ដែលល្បីៗនិងជជែកពិភាក្សាអំពី emojis ថ្មីៗបំផុតមួយចំនួនដែលអ្នកអាចរំពឹង ថានឹងឃើញមាននៅក្នុងការសន្ទនាស្រាប់ៗរបស់អ្នកដោយអ្នកពុំចាំបាច់ខាតពេល ស្វែងរកព័ត៌មានដើម្បីស្វែងយល់ពីអត្ថន័យរបស់វា។

រូបមួកពណ៌ខៀវ៖ ឃ្លា 'cap' ឬ 'capping' ជាមួយនឹងបណ្ដាញ Emoji ដែលភ្ជាប់មកជាមួយវានោះ ពេលខ្លះគឺត្រូវបានប្រើប្រាស់នៅពេលដែលនរណាម្នាក់ និយាយកុហក ឬនិយាយមិនពិត។ ប្រសិនបើនរណាម្នាក់ប្រើ emoji នេះដើម្បីReact លើសាររបស់អ្នក នោះបានសេចក្ដីថាពួកគេមិនជឿលើសម្ដីរបស់អ្នកនោះទេ។

រូបមុខកំពុងរលាយ គឺជា Emoji ថ្មីនិងពេញនិយមបំផុតដែលជាញឹកញាប់សំដៅទៅលើការនិយាយលេងសើច។ វាអាចត្រូវបានគេប្រើនៅពេលដែលអ្នក កំពុងតែរលាយដោយសារកំដៅក្នុងរដូវក្តៅនេះដូចជា រូបមុខដែលក្តៅខ្លាំង ឬពេលដែលបង្ហាញសញ្ញានៃការខ្មាសអៀន ឬភាពឆ្កួតលីលាដូចជា រូបមុខផ្កាប់ចុះក្រោម ជាដើម។

រូបការកត់ត្រា ជាញឹកញាប់ត្រូវបានគេប្រើបែបលេងសើចដើម្បីបង្ហាញថា អ្នកកំពុងតាំងចិត្តស្តាប់យ៉ាងយកចិត្តទុកដាក់ទៅនឹងសាររបស់នរណាម្នាក់ឬ "កត់ត្រា" លើដំបូន្មានរបស់នរណាម្នាក់។

យោងតាមក្រុមហ៊ុន Meta ប្រវត្តិសាស្រ្តរបស់មនុស្សបានបង្ហាញថា រូបភាពមានតម្លៃជាងពាក្យ។ ការកើនឡើងនៃការប្រាស្រ័យទាក់ទងតាមរូបភាពបាននាំឱ្យមានវាក្យសព្ទថ្មីៗនៃ emojis, GIFs និងការផ្ញើសារបែបទស្សនីយភាពដែលធ្វើឲ្យយើងបញ្ចេញមតិបានក្បោះក្បាយជាងពេលមុនៗ។

រីករាយទិវា Emoji ពិភពលោកឆ្នាំ ២០២២ ៕

មតិយោបល់