• 2022-06-28 04:49:09
  • ព័ត៌មាន

ចៃដន្យពេកហើយ iPhone បែកម្ចាស់ចូលទន្លេ ១០ខែ ជួបគ្នាវិញម្ដងទៀតនៅប្រើបានដដែល

  • 2022-06-28 04:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាចៃដន្យពេកហើយ បុរសជនជាតិអង់គ្លេសម្នាក់មានជួប iPhone របស់ខ្លួនវិញ ក្រោយបាត់អស់រយៈពេល ១០ខែ ដោយធ្លាក់ចូលទៅក្នុងទឹកទន្លេ។ នេះបើយោងទៅតាមសារព័ត៌មាន BBC។

កាលពី ខែសីហា ឆ្នាំ២០២១ លោក Owain Davies បានធ្លាក់ទូរសព្ទ iPhone ចូលទឹកទន្លេវី (Wye) ពេលកំពុងជិះកាណូត ក្នុង ទីក្រុងគ្លូសេស្ទ័រ ប្រទេសអង់គ្លេស។ ប៉ុន្ដែរឿងដែលស្មានមិនដល់ នៅពីរបីសប្ដាហ៍មុននេះ លោក Miguel Pacheco បានប្រទះនឹងអ្វីម្យ៉ាងខៀវៗនៅក្នុងទឹកទន្លេ ដែលនោះជាទូរសព្ទដែលបានបាត់ពីមុនមក ខណៈគាត់កំពុងជិះកាណូតកម្សាន្តជាមួយក្រុមគ្រួសារ។

ក្រោយស្រង់ទូរសព្ទមក Pacheco បានសម្ងួតវាដោយម៉ាស៊ីនផ្លុំខ្យល់ ទុកចោលមួយយប់ បន្ទាប់មកសាកថ្មបញ្ចូល ឃើញថា iPhone នៅដំណើរការ និងបង្ហាញផ្ទាំង lock screen គូស្នេហ៍មួយគូ ជាមួយនឹងថ្ងៃខែឆ្នាំមុន ដែលអាចសន្និដ្ឋានបានពីពេលវេលាទូរសព្ទបានធ្លាក់ចូលទឹកនាពេលនោះ។

គាត់ចង់យកវាឱ្យទៅម្ចាស់វិញខ្លាំងណាស់ ដោយគាត់បាននិយាយថា “ខ្ញុំដឹង បើសិនខ្ញុំបាត់ទូរសព្ទ ខ្ញុំមានរូបថតច្រើនណាស់ពិសេសរូបកូនៗ ហើយខ្ញុំនឹងចង់បានទូរសព្ទនោះមកវិញ”។

ដូចនេះហើយ ទើប លោក Pacheco បានបង្ហោះរូប lock screen ដែលមានគូស្នេហ៍មួយគូនោះ ចូលទៅក្នុងបណ្ដាញសង្គមដើម្បីស្វែងរកម្ចាស់។ សំណាងល្អបន្ថែម ការបង្ហាះនោះមានអ្នកចែកចាយជាង ៤០០០ដង បានដឹងទៅដល់ម្ចាស់តាមរយៈមិត្តភក្ដិរបស់គាត់ បង្កឱមានការភ្ញាក់ផ្អើល និងសាទរចំពោះរឿងនេះជាខ្លាំង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ កុសល

មតិយោបល់