• 2022-06-27 03:16:52
  • ផលិតផលថ្មី

តេស្តជាក់ស្តែងពិតៗ ឡាន​អគ្គិសនី Mercedes នេះសាកពេញម្តង បើកបានដល់ចម្ងាយ​ជាង ១ពាន់គ.ម

  • 2022-06-27 03:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz ទើបតែ​ប្រកាស​ចេញលទ្ធផល​នៃការ​ធ្វើ​ដំណើរ​របស់​រថយន្តអគ្គិសនី​ខ្លួន​គឺម៉ូដែល Vision EQXX ដែល​បើកបានដល់ចម្ងាយ​ ១២០២គីឡូម៉ែត្រ​ក្នុងពេល​សាកភ្លើង​ពេញ​ម្តង។

ការធ្វើតេស្ត​ចម្ងាយ​របស់​រថយន្តនេះ គឺ​ចាប់ផ្តើម​ចេញ​ពីក្រុង Stuttgard ប្រទេស​អាល្លឺម៉ង់ ទៅអង់គ្លេស​ ដោយ​ចំណាយ​ពេល ២ថ្ងៃ ១៤ម៉ោង ៣០នាទី។ លើកមុន Mercedes ក៏បាន​ធ្វើតេស្តរថយន្ត​អគ្គិសនី​នេះ ចេញពី​ Sindelfingen ប្រទេសអាល្លឺម៉ង់ ទៅកាន់ Cassis ប្រទេស​បារាំង ដែល​មានចម្ងាយ​ផ្លូវសរុប ១០០៨គីឡូម៉ែត្រ។

យោងតាម​ស្ថិតិ​បង្ហាញ​ថា Mercedes-Benz Vision EQXX បាន​ប្រើប្រាស់​ថាមពលអស់ ៨,៣គីឡូវ៉ាត់ម៉ោង ក្នុង១០០គីឡូម៉ែត្រ ជាមួយល្បឿន​ជាមធ្យម ៨៣គីឡូម៉ែត្រ/ម៉ោង។ វា​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​ មានកម្លាំង ២៤១សេះ។ លើសពីនេះ វា​ក៏បាន​បំពាក់​ប្រព័ន្ធបន្ទះសូឡាលើ​ដំបូល ដើម្បី​ផ្តល់ថាមពល​ដល់ប្រព័ន្ធកម្សាន្ត Touchscreen និង​ម៉ាស៊ីនត្រជាក់។

យ៉ាងណាក៏ដោយ Mercedes នៅតែមិនព្រម​បញ្ជាក់​ពី​ទំហំ​អាគុយរបស់​រថយន្ត​នេះនៅឡើយទេ ដោយ​គ្រាន់តែបង្ហើប​ថា អាគុយវា​នឹង​មាន​ទំហំតូចជាង ១០០គីឡូវ៉ាត់ម៉ោង។

ចំណែក​ផ្នែក​ខាងក្នុងវិញ បើតាម​ការ​បង្ហាញ​របស់​ក្រុមហ៊ុនកន្លងមក គឺ​វា​បំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៤៧,៥អ៊ីញ ដែលមានកម្រិតបង្ហាញយ៉ាងដិតច្បាស់បំផុត 8K លាតពេញផ្ទៃតាបឡូ​តែម្តង៕

អត្ថបទ៖ សំភី

មតិយោបល់