• 2022-06-22 03:36:40
  • ព័ត៌មាន

ចង់បាន Speaker តូចងាយយកតាមខ្លួន លឺខ្លាំងកម្លាំង២៤វ៉ាត់ មិនជ្រាបទឹក ធូរថ្លៃ មួយនេះគឺជាជម្រើស

  • 2022-06-22 03:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះអ្នកចូលចិត្តស្ដាប់តន្រ្តី ទស្សនាភាពយន្តត្រូវការសំឡេងខ្លាំងៗ ឬស្ដាប់ Podcast នៅក្នុងផ្ទះ ក្នុងបន្ទប់ ឬទៅក្រៅញឹកញាប់ នោះ Speaker ម៉ាក Tribit StormBox ជាជម្រើសដ៏សមមួយសម្រាប់អ្នក ជាមួយតម្លៃពិសេសតម្លៃឃើញភ្លាមចង់បានភ្លែត។

Tribit StormBox មានរូបរាងតូចស្អាត ទំហំប៉ុនកដៃ មានកម្រិតសំឡេងស្រែកបានដល់ទៅ ២៤វ៉ាត់ ឮពីរោះ និងធ្ងន់ ដែលអមដោយ Subwoofer ពីរគ្រាប់លើក្រោម រួមទាំងរន្ធបំពងសំឡេងចំកណ្ដាល អាចជះបានដល់ទៅ ៣៦០ដឺក្រេ។

ក្រៅពីនេះវាមានលក្ខណៈសម្បត្តិសំខាន់ៗផ្សេងទៀតដូចជា៖

  • ភ្ជាប់ Speaker ចំនួនពីរបញ្ចូលគ្នា
  • ស្ដង់ដារការពារទឹក IPX7 ត្រាំទឹកបាន ៣០នាទី ក្នុងជម្រៅ ១ម៉ែត្រ
  • កម្លាំងថ្មប្រើបាន ២០ម៉ោង
  • ប៊ូតុងតម្លើងបន្ថយសំឡេងធំៗស្រួលចុច
  • ទម្ងន់ ៥៤៤ក្រាម
  • បច្ចេកវិទ្យា Bluetooth 4.2
  • ប៊ូតុងបន្ថែមកម្រិតបាស
  • ប្រើខ្សែ Aux ករណីមិនប្រើ Blutetooth
  • ...

បើសិនចាប់អារម្មណ៍កូន Speaker មួយគ្រឿងនេះ ហើយទិញបានក្នុងតម្លៃពិសេសដែលមិនអាចរកបាននៅទីផ្សារខាងក្រៅ កុំភ្លេចទស្សនាការ Live លក់ផលិតផលក្នុងកម្មវិធី Riel Deal នាថ្ងៃសុក្រ សប្ដាហ៍នេះ ម៉ោង ១២:៣០ នាទី ទាំងអស់គ្នា។ កុំភ្លេចទស្សនាណា៎ នឹងមានផលិតផលផ្សេងៗទៀតផងដែរលក់ក្នុងតម្លៃដ៏ពិសេស៕

អត្ថបទ៖ កុសល

មតិយោបល់