• 2022-06-10 02:37:30
  • ផលិតផលថ្មី

Nissan ទើបចេញ​ Sedan មុខមាត់​ថ្មីអេម បច្ចេកវិទ្យា​ក៏​ទំនើប

  • 2022-06-10 02:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Nissan Altima ឆ្នាំ​២០២៣ ត្រូវបាន​បញ្ចេញ​ហើយ​ ដោយ​មកជាមួយ​មុខមាត់ថ្មី ពិសេស​បំពាក់​បច្ចេកវិទ្យាទំនើបៗគួរឱ្យចាប់អារម្មណ៍។

ប៉ាណា​របស់​រថយន្ត​នេះ ត្រូវបាន​ឌីហ្សាញ​ជារាងបែប V-Motion ជាមួយក្រូមេពណ៌ខ្មៅ។ ចង្កៀង​ជាប្រភេទ LED យ៉ាន់កង់​ alloy ១៩អ៊ីញ ឬ ១៧អ៊ីញ (ខុសគ្នាតាម option)។

ចំណែក​ផ្នែក​ខាងក្នុង​វិញ កុង​ទ័រជាប្រភេទឌីជីថល ៧អ៊ីញ ប្រព័ន្ធកម្សាន្ត​ Touchscreen ធំជាងមុន​ដែលមានទំហម ១២,៣អ៊ីញ អាចភ្ជាប់​ Apple Carplay និង​ Android Auto។ វា​ក៏បំពាក់​ប្រព័ន្ធ NissanConnect Service និង Door-to-Door Navigation ផងដែរ។ ក្រៅពីនេះ វាមាន​ wireless charge, WiFi hotspot, speaker Bose ៩គ្រាប់, ប្រព័ន្ធ​កាត់​បន្ថយសំឡេងរំខានពីខាងក្រៅ និង Amazon Alexa។

រថយន្ត Altima មាន​ option ជាច្រើន​ដូចជា S, SV, SR, SL និង SR VC-Turbo។ ពួកវាប្រើប៉ុង១ទាំងអស់ ប៉ុន្តែសម្រាប់ SV, SR និង SL មាន​ជម្រើស​ប្រើប៉ុង២ផងដែរ​ដោយ​ជាប្រព័ន្ធ​ប៉ុង២​ឆ្លាតវៃរបស់ Nissan។

ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​វិញ វា​បំពាក់ Safety Shield 360 suite រួមមាន​ទាំង​ប្រព័ន្ធ ADAS ផងដែរ ហើយ​បើ option កាន់តែខ្ពស់គឺវាបំពាក់​បន្ថែមជាមួយ​ ProPILOT Assist និង ម៉ូនីទ័រឆ្លាតវៃ​សម្រាប់​មើល​ទិដ្ឋភាពជុំវិញរថយន្ត។

រថយន្ត Altima 2023 ប្រើម៉ាស៊ីន​ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៨សេះ និង​កម្លាំង​រមួល ២៤៤ញ៉ូតុនម៉ែត្រ (សម្រាប់​ប៉ុង១) ឬផលិតបានកម្លាំង ១៨២សេះ និងកម្លាំង​រមួល ២៤១ញ៉ូតុនម៉ែត្រ​ (សម្រាប់​ប៉ុង២)។ វា​ក៏មានជម្រើស​ប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រផងដែរ ដែល​ផលិតបាន​កម្លាំង ២៤៨សេះ និងកម្លាំង​រមួល ៣៧០ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនទាំងពីរដំណើរ​ការជាមួយ​ប្រអប់លេខ Xtronic CVT និងមាន paddle shifter ផងដែរ។

តែយ៉ាងណាក៏ដោយ Nissan មិនទាន់ទម្លាយតម្លៃ និងពេលវេលានៃការចេញលក់​​រថយន្តស៊េរី​ថ្មីនេះនៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់