• 2022-06-02 02:28:05
  • ផលិតផលថ្មី

Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ មាន ២ជម្រើសតម្លៃខុសគ្នា ២ពាន់ដុល្លារ

  • 2022-06-02 02:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា ដែល​ធ្វើ​ឲ្យ​ហ្វេនៗ​យ៉ាងច្រើននៅលើបណ្តាញសង្គម ធ្វើ​ការ​ចែក​រំលែក​តៗ​គ្នាពិសេស​ចង់​ឃើញ​ផ្ទាល់​ពី​រូប​រាង​និង​សម្ថតភាព​របស់​វា។ តែ​នៅ​ពេល​នេះ​ការ​ទន្ទឹង​រង់​ចាំ​បាន​មកដល់​ហើយដោយ​វត្តមាន​របស់​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ​២០២៣ កំពុង​ដាក់លក់នៅ​ខ្មែរ។

ដោយ​កាល​ពី​អត្ថបទ​មុន Sabay បាន​ធ្វើ​ការ​បង្ហាញ​ពី​តម្លៃ​របស់ Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣។ ដូច​នេះ​នៅ​ក្នុង​​អត្ថ​បទ​នេះ​យើង​នឹង​មក​ដឹង​ពី​តម្លៃ​របស់ Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ ដែល​កំពុង​ដាក់​លក់​នៅ​ខ្មែរ​វិញ​ម្ដង។

Ranger XLT ស៊េរីថ្មីនេះ បាន​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មី​ជា​ច្រើន​ រួម​ជា​មួយ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប។ Ford Ranger XLT ស៊េរីថ្មីនេះ មាន​បំពាល់​មក​ជា​មួយ សេនស័រ​ចំនួន ៨គ្រាប់ ខាង​មុខ ៤ ខាង​ក្រោយ ៤ មាន​ទំហំកង់ ១៧អុី​ញ រំលេច​​ទៅ​ដោយចង្កៀងគុជផ្នែកខាងមុខ ​ភ្លើង​សុីញូ​ខាង​ក្រោយ LED ងាក​មក​មើល​ភ្នែក​ខាង​ក្នុង​វិញ​វា​មាន​កុងទ័រ​ប្រភេទ Digital ​អេក្រង់​បង្ហាញ​ព័ត៌មាន​មាន​ទំហំ ១២អុីញ អាច​ភ្ជាប់​ជា​មួយ​នឹង Apple CarPlay, Android Auto និង Google Map។ 

Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ជម្រើស​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 2) ជាមួយប្រអប់លេខអូតូ ១០វគ្គ ដាក់​លក់​តម្លៃ​ខ្ទង់ ៤៦ ៥០០ដុល្លារ និងជម្រើស​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 1) ជាមួយប្រអប់លេខអូតូ ៦វគ្គ ដាក់​លក់​តម្លៃ​ខ្ទង់ ៤៤ ៥០០ដុល្លារ។ ចំពោះ​តម្លៃ​ពន្ធ​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ Ford Ranger XLT និង Ranger Wildtrak ស៊េរី​ថ្មី​នេះ​បង់​ត្រឹម​តែ ៥០ដុល្លារ​ប៉ុណ្ណេះ​ក្នុង​មួយ​ឆ្នាំ ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់