• 2022-05-26 07:51:13
  • ផលិតផលថ្មី

Hyundai Kona 2023 ថ្វីមិនទាន់​ចេញ តែអាច​ដឹងពីវាខ្លះៗ សម្រាប់ត្រៀមលុយទុកទិញ

  • 2022-05-26 07:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​អ្នក​ទាំងអស់​គ្នា​គិតស្រមៃ​ពីរូបរាងអនាគតរបស់​រថយន្ត ថាតើ​វា​នឹងវិវឌ្ឍទៅជាបែបណាទៀត? ប៉ុន្តែ​ក្រុមហ៊ុនរថយន្តកូរ៉េ Hyundai មិនឱ្យអ្នក​ត្រូវ​ទន្ទឹង​រង់ចាំយូរទេ ពោលគឺ​ក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំចុងក្រោយ ​ក្រុមហ៊ុន​យក្ស​មួយនេះ បាន​ធ្វើឱ្យ​មានការភ្ញាក់ផ្អើល​នូវ​រថយន្ត​ថ្មីៗរបស់ខ្លួន ដែលយើងសឹងតែមិនជឿថា វាមាន​រូបរាង​ដូចអនាគត ឬដូចក្នុងក្តី​ស្រមៃឡើយ។

អ្វី​ដែល​ចង់សំដៅនោះ​ គឺ​ជារថយន្ត Hyundai Kona ជំនាន់ថ្មីស៊េរីឆ្នាំ​២០២៣ ដែល​អាចនឹង​បង្ហាញ​ខ្លួន​ជាផ្លូវការ​ឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ន​នេះ វាមានតែរូបភាព​លេចធ្លាយ​ដែលបង្ហាញ​ពីការ​ធ្វើតេស្តប៉ុណ្ណោះ ហើយ​បើមើលតាម​ការឌីហ្សាញ​រូបរាង​វាទៅ ទំនង​មិនខុសពី​ Kona ស៊េរី​បច្ចុប្បន្ន​ទេ ប៉ុន្តែវាអាច​នឹង​មាន​ទំហំធំ និង​បែបស្ព័រ​ជាង។

Hyundai បាន​បង្កើត​ភាព Unique ទៅលើ​ការឌីហ្សាញ​ចង្កៀងមុខចំនួនពីរ​បែងចែកគ្នា​លើក្រោម ហៅថា Composite headlight។ ចំណុចនេះហើយ​​ដែល​យើង​អាចកត់សម្គាល់​បាន​ថា ជាគំរូ​នៃ​រថយន្តអនាគត ហើយ​យើងក៏បាន​រួចមកហើយ​នៅលើ Staria។

មកមើល​ផ្នែក​ខាងក្នុង វា​ទំនង​ជាមានការឌីហ្សាញ​ខុសពី​ម៉ូដែលមុន តែវា​អាច​នឹង​ខ្ចីការឌីហ្សាញចំណុចមួយចំនួន​ពីរថយន្ត​អគ្គិសនី Hyundai Ioniq 5 ពិសេស​តាប្លូ កុងទ័រឌីជីថល និង​អេក្រង់ ឯត្រង់​ដៃចង្កូត ក៏មាន​មុខងារ​កាន់តែច្រើន។

បើនិយាយពីរូបរាងវាទំនើប តែបើនិយាយពីម៉ាស៊ីនមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ព្រោះ​ប្រើ​ត្រឹមតែម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ជាមួយ​ប្រអប់លេខ DCT រត់ប៉ុងមុខ។ តែយ៉ាងណា ក្នុងពេលប៉ុន្មាន​ឆ្នាំទៀត រថយន្ត Kona នេះ អាច​នឹង​ក្លាយ​ជាប្រភេទរថយន្តអគ្គិសនី​វិញម្តង ដែល​វា​នឹង​កាន់តែ​គួរឱ្យទាក់ទាញ​មួយកម្រិតទៀត៕

អត្ថបទ៖ សំភី

មតិយោបល់