- 2022-05-24 04:36:32
- ព័ត៌មាន
Hyundai បោះទុនរាប់ពាន់លានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់លើទឹកដីសហរដ្ឋអាមេរិក
- 2022-05-24 04:36:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai បោះទុនរាប់ពាន់លានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់លើទឹកដីសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Hyundai បានចុះហត្ថលេខាវិនិយោគទឹកប្រាក់ចំនួន ៥,៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអាគុុយរថយន្តអគ្គិសនី គ្រឿងបង្គុំ និងតួរថយន្ដអគ្គិសនី ខណៈដែលនេះគឺជា រោងចក្ររថយន្តអគ្គិសនីដំបូងបង្អស់របស់ Hyundai នៅលើទឹកដីសហរដ្ឋអាមេរិក។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានកំណត់យកឆ្នាំ ២០២៣ គឺជាឆ្នាំចាប់ផ្ដើមសាងសង់រោងចក្រលើទំហំដី ១១៨២,៨៩ ហិចតាដែលមានទីតាំងនៅទីក្រុង Savannah ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។
គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈដែលលទ្ធភាពនៃការផលិតរថយន្តក្នុងរង្វង់ប្រមាណ ៣០ មុ៉ឺនគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហើបឲ្យដឹងពីម៉ូឌែលជាក់លាក់ណាមួយនឹងត្រូវផលិតក្នុងឆ្នាំដំបូងនោះទេ។
កិច្ចសហការរវាង Hyundai Motor Group ជាមួយនឹងអាជ្ញាធររដ្ឋ Georgia នឹងអាចជួយបង្កើតការងារបានចំនួន ៨១០០ កន្លែង សម្រាប់ពលរដ្ឋអាមេរិក។ លើសពីនេះក្រុមហ៊ុនក៏មានគម្រោងពង្រីករោងចក្រក្នុងគោលបំណងអភិវឌ្ឍន៍លើមនុស្សយន្ត រថយន្តអាចហោះបាន ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI ។
បច្ចុប្បន្នទីក្រុង Savannah ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក បានក្លាយទៅជាមេដែកដ៏ធំជាងគេទាក់ទាញ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងចំនួនបីមានដូចជា ក្រុមហ៊ុន SK Innovation, Kia Auto និង Hyundai មកបោះទីតាំងសង់រោងចក្រផលិតគ្រឿងបង្គុំនិងរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងបច្ចេកវិទ្យានិងទីផ្សារលក់រថយន្តអគ្គិសនី៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Theverge